ព័ត៌មានជាតិ

អភិបាលខេត្តកោះកុង ក្រើនរំលឹកពលរដ្ឋ និងយុវវ័យចូលរួមផ្សព្វផ្សាយ ផ្នែកវិស័យទេសចរណ៍ និងថែរក្សាអនាម័យបរិស្ថាន ដើម្បីហេដ្ឋារចនាសម្ព័ន្ធខេត្ត និងការពារសុខភាព ជំងឺឆ្លងនានា

កោះកុង ៖ លោកស្រី មិថុនា ភូថង អភិបាលកោះកុង បានថ្លែងក្នុងពិធី អបអរសាទរទិវាពិភពលោកស្អាត (world Cleanup Day)លើកទី៣ និងទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២០ នាថ្ងៃទី១៤ ខែតុលានេះថា សូមឲ្យប្រជាពលរដ្ឋ មន្ត្រីរាជការយុវវ័យ សិស្សានុសិស្ស ចូលរួមផ្នែកវិស័យទេសចរណ៍ និងចូលរួមថែរក្សាអនាម័យបរិស្ថាន និងដើម្បីហេដ្ឋារចនាសម្ព័ន្ធ ក្នុងខេត្ត និងដើម្បីការពារ សុខសុវត្តិភាព ប្រជាពលរដ្ឋ នូវជំងឺឆ្លងនានា ។

លោកស្រីអភិបាលខេត្តបានបន្តថា ដើម្បីធ្វើឲ្យវិស័យទេសចរណ៍ក្លាយជាចលករមួយ កាន់តែមានប្រសិទ្ធភាពរួមធ្វើពិពិធកម្ម សេដ្ឋកិច្ចជាក្បាលម៉ាស៊ីន បង្កើតការងារដ៍ចម្បង នឹងមានឥទ្ធិពល មេគុណខ្ពស់ជួយទ្រទ្រង់ វិស័យផ្សេងៗទៀតតំបន់ជនបទ ដូច្នេះខ្ញុំសូម អំពាវរងាវដល់ភាគី ពាក់ព័ន្ធជាតិ និងអន្តរជាតិទាំងអស់ សូមចូលរួមលើកស្ទួយផ្នែក វិស័យទេសចរណ៍កម្ពុជា ដែលបានរោងចក្រផលប៉ះពាល់ខ្លាំង ពីវិបត្តិពីជំងឺកូវីដ.១៩ ហើយបាននឹងកំពុងប៉ះពាល់ ដល់វិស័យសេដ្ឋកិច្ច និងវិស័យទេសចរណ៍ និងសង្គមផ្សេងៗទៀត។
ការចាប់ផ្ដើមឡើងវិញ នៃការធ្វើដំណើរកំសាន្ត ក្នុងស្រុកតាមបណ្ដាគោលដៅ ទេសចរណ៍នានាពេញផ្ទៃប្រទេស លើកកម្ពស់សុវត្ថិភាព និងសុខភាពសាធារណៈអាទិភាព ត្រូវបានមើលឃើញថា ជាឱកាសនៃការស្ដាយវិស័យសេដ្ឋកិច្ចជាតិឡើងវិញ ហេតុដូច្នេះអាជ្ញាធរពាក់ព័ន្ធនានា ត្រូវកំណត់យកវិស័យទេសចរណ៍ ជាសសរស្តម្ភយុទ្ធសាស្រ្តមួយ ក្នុងគោលនយោបាយអភិវឌ្ឍន៍ជនបទ ដែលត្រូវមានផែនការ អភិវឌ្ឍជាក់លាក់ តាមសប្តាហ៍នោះពុលទេសចរណ៍ នៃតំបន់នីមួយៗ ដោយមានការចូលរួមពី សហគមន៍មូលដ្ឋាន ក្នុងទម្រង់ភាពជាដៃគូ រដ្ឋឯកជន ប្រជាជនហើយការអភិវឌ្ឍជំនាញ និងការអប់រំគឺជាគន្លឹះនៃការអភិវឌ្ឍទេសចរណ៍តំបន់ជន បទដ៍សំខាន់។

លោកស្រីអភិបាលខេត្ត បានបន្ថែមថា ដើម្បីលើកស្ទួយផ្នែកវិស័យទេសចរណ៍និងដើម្បីសុខភាពប្រជាពលរដ្ឋនិងដើម្បីកាត់បន្ថយនៅ ភាពក្រីក្ររបស់ប្រជាពលរដ្ឋ យើង ចូលរួមទាំងអស់គ្នាទាំងស្អាត ទាំងស្ថាប័នរដ្ឋស្ថាប័នឯកជន ប្រជាពលរដ្ឋក្នុងការថែរក្សាអនាម័យ បរិស្ថាននៅតាមបណ្ដាលភូមិឋាន សាធារណៈរមណីយដ្ឋាន តំបន់ទេស ចរណ៍នានាឲ្យមាន ហេដ្ឋារចនាសម្ព័ន្ធ បានស្អាតដើម្បីទាក់ទាញទេសចរណ៍ជាតិ អន្តរជាតិ ចូលមកកម្សាន្តឱ្យមានកំណើនខ្ពស់ ដើម្បីកាត់បន្ថយភាពក្រីក្រ ប្រជាពលរដ្ឋបានមួយកំរិត។

លោកស្រីបានបញ្ជាក់ថា រដូវវស្សាដែលមានភ្លៀងធ្លាក់ជោគជាំ ដែលធ្វើឲ្យបណ្ដាខេត្តមួយ ចំនួនត្រូវបានលិចលង់ ដោយសារទឹកជំនន់ដូច្នេះហើយ សូមបងប្អូនមានការប្រុងប្រយ័ត្ន ឲ្យបានខ្ពស់ចំពោះសុខភាពនិងធ្វើអនាម័យទុក ក្នុងគ្រួសារឱ្យបានល្អ ដើម្បីចៀសវាងនៃការឆ្លងជំងឺផ្សេងៗ ជាពិសេសសូមបងប្អូនមានការប្រុងប្រយ័ត្ន ឲ្យបានខ្ពស់ចំពោះជំងឺឆ្លងកូវិដ១៩ ដែលជាជំងឺឆ្លងដល់កាយសាហាវបំផុត នៅលើបណ្ដាពិភពលោកដូច្នេះ ហើយសូមឱ្យបងប្អូនប្រជាពលរដ្ឋ ទូទាំងប្រទេសមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ចំពោះបញ្ហាជំងឺកូវីដ១៩នេះ។ ទោះបីក្នុងស្ថានការណ៍ប្រទេសកម្ពុជា យើងមានអត្រាថយចុះក៏ដោយក៍ ត្រូវតែមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ក្នុងការថែទាំសុខភាពនិងអនាម័យបរិស្ថាន ។

លោកសូមឲ្យប្រជាពលរដ្ឋ ចូលរួមថែរក្សាអនាម័យបរិស្ថាន ឲ្យបានគ្រប់ៗ គ្នាដើម្បីហេដ្ឋរចនាសម្ព័ន្ធខេត្តនិង ដើម្បីការពារសុខភាពនៃជំងឺឆ្លងផ្សេងៗ៕

To Top