ភ្នំពេញ៖ លោក វី សំណាង អភិបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២នេះ បានប្រកាសប្រាប់ប្រជាពលរដ្ឋ នៅក្រុងច្បារមនទាំងមូល ប្រញ៉ាប់ រើអីវ៉ាន់ឡើង ដាក់លើទីទួលសុវត្ថិភាព ខណៈនឹងមានទឹកជំនន់នៅរយៈ២ម៉ោងទៀត។
លោកអភិបាលបាលសរសេរនៅលើបណ្ដាសង្គមហ្វេសប៊ុកថា «សូមគោរពជម្រាបជូនពុកម៉ែមាមីងបងប្អូនមេត្តាជ្រាបថានៅ ២ម៉ោងទៀត(ម៉ោង១៦) ទឹកជំនន់នឹងកើតមាននៅចំណុច ភូមិរលោង ព្រៃស្លឹក កាហែង ភូមិកាប់ទូក ភូមិភ្នំដី ភូមិថ្មីភូមិ ក្រវៀន ព្រៃបេង តាំងក្រូច សំពៅ និយាយរួមគឺក្រុងច្បារមនទាំងមូលហើយនិងស្រុកសំរោងទងមួយចំណែកមួយផ្នែក។»
សេចក្តីដូចបានជម្រាបជូនខាងលើសូមពុកម៉ែមាមីង បងប្អូនដែលមានភូមិពាក់ព័ន្ធទាំងអស់ប្រញ៉ាប់ រើអីវ៉ាន់ឡើងដាក់លើទីទួលសុវត្ថិភាពឲ្យបានត្រឹមត្រូវ។ជាងនេះទៅទៀត ត្រូវត្រួតពិនិត្យទៅលើចាស់ជរា កុមារដែលងាយរងនូវផលប៉ះពាល់មុនគេ។