ភ្នំពេញ ៖ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គ ប ម) បានលើកឡើងជាមតិយោបល់ ទៅក្រុមគណបក្សនយោបាយ ដែលឈរឈ្មោះបោះឆ្នោតថ្នាក់ជាតិ ខាងមុខនេះ ថាគឺប្រធានបទ នៃការបោះឆ្នោត ឆ្នាំ២០២២-២០២៣ គួរដើរ ចេញពីរឿង អ្នកនេះស្នេហាជាតិ អ្នកនោះក្បត់ជាតិ ក្រុមនេះអាយ៉ងចិន ក្រុមនោះអាយ៉ងអាមរិក ។
គ ប ម បន្តថា ប្រធានបទនៃការបោះឆ្នោតលើកក្រោយ គួរតែជារឿងគោលនយោបាយ គ្រប់គ្រងសំរាមនៅទីក្រុង ការលប់ ឬថែរក្សាបឹងធម្មជាតិ ការបំផ្លាញ ឬការពារព្រៃឈើ នៅតំបន់ទីជម្រាល យុវជននិងការងារ មនុស្សចាស់ និងការធានារ៉ាប់រងសុខភាព៕