ព័ត៌មានជាតិ

អាជ្ញាធរខេត្តបន្ទាយមានជ័យ ប្រាប់ប្រជាពលរដ្ឋ ឱ្យបង្កើនការប្រុងប្រយ័ត្ន ខណៈជំនន់ទឹកភ្លៀងហូរ កាត់លើកំណាត់ផ្លូវជាតិលេខ៥ ក្នុងស្រុកមង្គលបូរី

ភ្នំពេញ៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០នេះ បានប្រាប់ប្រជាពលរដ្ឋ អោយបង្កើតការប្រុងប្រយ័ត្ន ខណៈស្ថានភាពទឹកជំនន់ស្រុង មកបង្ករឲ្យកំណាត់ផ្លូវជាតិលេខ៥ ត្រង់ទីតាំងពីស្ពានខ្ពស់ ដល់រង្វង់មូលយាយជីច្រូតស្រូវ ក្នុងភូមិគោកស្វាយ ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ទឹកហូរកាត់លើផ្លូវ ។

តាមរយៈហ្វេសប៊ុក លោកអភិបាល បានសរសេរយ៉ាងដូច្នេះថា «សូមគោរពជម្រាបជូនពុកម៉ែ មា មីង បង ប្អូន មេត្តាជ្រាបថា÷ ព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០នេះ ស្ថានភាពទឹកជំនន់ស្រុង មកបង្ករឲ្យកំណាត់ផ្លូវជាតិលេខ៥ ត្រង់ទីតាំងពីស្ពានខ្ពស់ ដល់រង្វង់មូលយាយជីច្រូតស្រូវ ក្នុងភូមិគោកស្វាយ ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ទឹកហូរកាត់លើផ្លូវ »។
ជាមួយគ្នាលោកអភិបាលខេត្ត ក៏សូមអោយពុកម៉ែមាមីង បងប្អូន មេត្តាជ្រាបជាព័ត៌មាន សូមមានការ យកចិត្តទុកដាក់ ប្រុងប្រយ័ត្នខ្ពស់បន្ថែមទៀត ធ្វើដំណើរឆ្លងកាត់ក៍ សូមមានការប្រុងប្រយ័ត្នផងដែរ ៕

To Top