ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្ដែងក្ដីសង្ឃឹមជឿជាក់ យ៉ាងមុតមាំថា ខ្មែរយើងនឹងជំនះ បាននូវបញ្ហាគ្រោះទឹកជំនន់ និងជំងឺកូវីដ១៩ ហើយរួមគ្នាស្ដារឡើងវិញ នូវប្រទេសជាតិរបស់យើង។
ថ្លែងក្នុងឱកាសអញ្ជើញ ទៅកាន់តំបន់រងគ្រោះ ដោយជំនន់់ទឹកភ្លៀង នៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ នារាត្រីថ្ងៃទី១៥ ខែ តុលា ឆ្នាំ ២០២០នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ថា “ខ្ញុំសង្ឃឹមជឿជាក់ថាខ្មែរយើង នឹងជំនះបាននូវឧបសគ្គ ដែលនៅចំពោះមុខយើង។ យើងបន្តរួមគ្នាប្រយុទ្ធ នឹងជំងឺកូវីដ១៩ ផង រួមគ្នាប្រយុទ្ធជាមួយ គ្រោះមហន្តរាយធម្មជាតិ ជាទឹកជំនន់ផង និងរួមគ្នាស្ដារឡើងវិញ នូវប្រទេសជាតិរបស់យើងក្រោយ ទឹកជំនន់ និងក្រោយកូវីដផង” ៕
 
													
																							
 
																								
												
												
												 
								 
																						 
								 
																						 
								 
																						 
								 
																						 
								 
																						 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									