ភ្នំពេញ៖សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង ការពារ ជាតិ នៅរសៀល ថ្ងៃ ទី ១៦ ខែ តុលា នេះបានអញ្ជើញចុះសាកសួរសុខទុក្ខ កងកម្លាំងដែលកំពុងអន្តរាគមន៍ ជួយសង្រ្គោះប្រជាពលរដ្ឋរងគ្រោះ ដោយសារជំនន់ទឹកភ្លៀង នៅខាងមុខផ្សារព្រែកជ្រៃ។
សូមរំលឹកថា កាលពីថ្ងៃទី១៤និង១៥ ខែតុលា ឆ្នាំ២០២០កន្លងទៅ លោកឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូច ដឹកជញ្ជូនលេខ៩៩ បានដឹកនាំកម្លាំងចំនួន១២០រូប រួមនិងអូរប័រ១០គ្រឿង ចុះជួយអន្តរាគមនប្រជាពលរដ្ឋ ក្នុងហេតុការណ៍ជំនន់ទឹកភ្លៀង ស្ថិតក្នងសង្កាត់រលួស ខណ្ឌដង្កោ ។
ចំណែកកាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០នេះ រថយន្តចំនួន៧០គ្រឿង រួមនិងកម្លាំងនាយទាហាន ពលទាហាន ចំនួន២០០នាក់ ក្រោមបញ្ជាផ្ទាល់របស់ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន បានត្រៀម ២៤ម៉ោង/២៤ម៉ោង រង់ចាំជួយប្រជាពលរដ្ឋ ក្នុងករណីមានតម្រូវការជួយសង្គ្រោះចាំបាច់នានា ក្នុងហេតុការណ៍ ជំនន់ទឹកភ្លៀងតាមបណ្តាខេត្ត៕