ភ្នំពេញ៖ ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ផៃ ស៊ីផាន បានប្រកាសឱ្យដឹងថា ពេលវិលត្រឡប់មករាជធានីភ្នំពេញវិញ លោកក៏បានទទួលឱកាសរួមជាមួយកូនក្មួយ ដែលរស់នៅប៉ោយប៉ែត ក្នុងការចូលរួមផ្តល់នូវស្បៀងអាហារ និងសំភារៈប្រើប្រាស់មួយចំនួនទៀត ជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ នៅខេត្តបន្ទាយមានជ័យ។
បើលោកផៃ ស៊ីផាន ពិធីនោះ ក៏មានលោក អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត បន្ទាយមានជ័យ ជាអធិបតីក្នុងការចែកចាយ អំណាយទាំងអស់នេះ រួមជាមួយនិងមន្រ្តីរាជការជុំវិញរដ្ឋបាលខេត្ត ព្រមទាំងកងកម្លាំងប្រដាប់អាវុធ ។
លោកបន្ថែមថា « អ្វីដែលជាការកត់សម្គាល់របស់ខ្ញុំ វប្បធម៌នៃការចែករំលែកបានចាប់ផ្តើមក្លាយ ទៅជាសកម្មភាពរសរវើកដ៏ពេញនិយម របស់ប្រជាពលរដ្ឋខ្មែរ ដែលលោកមានលទ្ធភាព ចែករំលែក»។
សូមរំលឹកផងដែរថា វប្បធម៌នៃការចែករំលែក នេះបានក្លាយជាទំនៀមទម្លាប់មួយ សម្រាប់ប្រជាពលរដ្ឋខ្មែរ ជួបជាមួយគ្រោះអាសន្ន វប្បធម៌នេះ បង្កើតឡើងដោយសម្តេចតេជោ នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា៕