ភ្នំពេញ៖ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ មានប្រជាពលរដ្ឋ មកចុះឈ្មោះបោះឆ្នោត បណ្ដោះអាសន្នថ្មី នៅទូទាំងប្រទេស សរុបចំនួន ១៣.០៥៦នាក់ ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌ របស់គណ:កម្មាធិការជាតិ រៀបចំការបោះឆ្នោត(គ.ជ.ប)។
ក្នុងនោះអ្នកនឹងត្រូវលុបឈ្មោះ ចេញពីបញ្ជីបោះឆ្នោតមានចំនួនសរុប ១១០.៧១០នាក់ ។ ដោយឡែកអ្នកដែលបានកែតម្រូវទិន្នន័យ មានចំនួន ៧៧.៣៩៩នាក់ និងអ្នកដែល បានផ្ទេរទីលំដ្នានចូលក្នុងឃុំ-សង្កាត់ថ្មី ចំនួនសរុប ៦៩.៩៧៣នាក់។
សូមបញ្ជាក់ថា គិតមកដល់ពេលនេះ អ្នកមកចុះឈ្មោះបោះឆ្នោត មានចំនួនកើនដល់ ៨,៨១៦,៥៩៩នាក់៕ ដោយ៖ធី លីថូ
![](https://dap-news.com/wp-content/uploads/2020/10/2626-1-1024x485.jpg)
![](https://dap-news.com/wp-content/uploads/2020/10/2627-1024x723.jpg)
![](https://dap-news.com/wp-content/uploads/2020/10/2628-723x1024.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)