ព័ត៌មានជាតិ

មេធាវី លី ច័ន្ទតុលា ក្លាយជាប្រធាន គណៈមេធាវី អាណត្ដិ ទី១៣នៅកម្ពុជា

ភ្នំពេញ ៖ លោកមេធាវី លី ច័ន្ទតុលា បានក្លាយជាប្រធានគណៈមេធាវី អាណត្ដិទី១៣ ឆ្នាំ២០២០-២០២២ នៃកម្ពុជា ក្រោយការបោះឆ្នោត ក្នុងមហាសន្និបាតរបស់គណៈមេធាវី នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០នេះ។

បើតាមលទ្ធផលបោះឆ្នោត គឺលោក លី ច័ន្ទតុលា ទទួល បាន១៤៤៤សំឡេង នាំមុខគេក្នុងចំណោមអ្នកឈរឈ្មោះ។

បន្ទាប់មក លោក កែត ឃី ទទួលបាន១៣០សំឡេង ,លោក សំ សុខគង់ ទទួលបាន៥៦សំឡេង , លោក សូ សូវាន ទទួលបាន៤១សំឡេង និងលោក សេក សោភ័ណ្ឌ ទទួលបាន២១សំឡេង៕

To Top