“កញ្ចប់១ ក្តីស្រលាញ់១” ការជួយសង្គ្រោះ ពីគ្រោះមហន្តរាយទឹកជំនន់ (” One Pack One Love” – Flood Disaster Relief) គឺជាគម្រោងមនុស្សធម៌ ដែលផ្តួចផ្តើមដោយ សភាយុវពាណិជ្ជករ អន្តរជាតិកម្ពុជា (ហៅកាត់ថា JCI Cambodia ) ដើម្បីឆ្លើយតបបន្ទាន់ ទៅនឹងស្ថានភាពជំនន់ ទឹកភ្លៀងធ្ងន់ធ្ងរ ដែលកម្ពុជា បានជួបប្រទះ ក្នុងរយះពេលជាង មួយសប្តាហ៍មកនេះ។
ដើម្បីរួមចំណែក ជាមួយរាជរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋាន ក្នុងការជួយសង្គ្រោះ ដល់ប្រជាពលរដ្ឋ ដែលកំពុងរងគ្រោះពីទឹកជំនន់ សភាយុវពាណិជ្ជករ អន្តរជាតិកម្ពុជា ក្រោមការសាមគ្គី និងគាំទ្រពេញទំហឹង ពីសភាយុវពាណិជ្ជករ ទាំង៧សាខា រួមមាន សាខាចតុមុខ សុវណ្ណភូមិ មេគង្គ ទួលគោក ច្បារអំពៅ ភ្នំពេញ និងសៀមរាប បានកំពុងប្រកាស កៀងគរថវិកា និងសំភារៈពី សមាជិក ស្ថាប័នក្រុមហ៊ុន សមាគមន៍ ក៏ដូចជាសប្បុរសជននានា ទាំងក្នុងស្រុក និងក្រៅស្រុក ដែលចង់រួមចំណែក ដោះស្រាយទុក្ខលំបាក របស់បងប្អូនប្រជាពលរដ្ឋ ក្នុងគ្រាអាសន្ននេះ។

ទីតាំង៖ ខេត្តកំពង់ស្ពឺ នៅតំបន់ ដែលប្រជាពលរដ្ឋ រងប៉ះពាល់បំផុត។
ពេលវេលា៖ ថ្ងៃសៅរ៍ ទី២៤ ខែតុលា ឆ្នាំ២០២០
កញ្ចប់ថវិកា៖ ២០$ ដែលរួមមាន៖
ម្ហូបអាហារ៖ អង្ករ មី ត្រីខ ទឹកស៊ីអ៊ីវ ទឹកត្រី អំបិល ស្ករ និងទឹកបរិសុទ្ធ។
សុខភាព និងថ្នាំសង្កូវ៖ ថ្នាំក្តៅខ្លួន ថ្នាំរាគ សាប៊ូ ទឹកអូរ៉ាលីត។
សំភារៈប្រើប្រាស់៖ មុង ភួយ និងថង់ដាក់ឥវ៉ាន់។

ឆ្លៀតក្នុងឱកាសនេះ សភាយុវពាណិជ្ជករ អន្តរជាតិកម្ពុជា សូមថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ចំពោះការស្ម័គ្រចិត្ត និងលះបង់របស់សមាជិក សមាជិកា និងសប្បុរសជននានា ដែលបានបរិច្ចាគ ធនធានថវិកា និងសម្ភារៈផ្ទាល់ខ្លួន ក្នុងបុព្វហេតុ មនុស្សធម៌ មួយនេះ។ យើងសង្ឃឹមថា គ្រោះមហន្តរាយ ធម្មជាតិមួយនេះ នឹងឆាប់វិនាសបាត់ទៅ ក្នុងពេលឆាប់ៗនេះវិញ៕








