ព័ត៌មានជាតិ

សកម្មភាព រថយន្ត របស់កម្ពុជាចូលទៅដឹកទំនិញពីវៀតណាម នៅច្រកព្រំដែនអន្តរជាតិ

តាកែវ ៖ ស្របពេលដែលពិភពលោកកំពុងជួបវិបត្តិជំងឺកូវីដ១៩ តែការចរាចរនិងដោះដូរទំនិញរវាងកម្ពុជា-វៀតណាមនៅតែមានជាហូរហែរ។

ជាក់ស្ដែង នារសៀលថ្ងៃទី ១៦ ខែ តុលា នេះមានរថយន្តរបស់កម្ពុជាជាច្រើនគ្រឿង បានចូលទៅដឹកទំនិញពីក្នុងប្រទេសវៀតណាមខណៈ ទំនិញដែលនាំចូលពីវៀតណា មទាំងនោះត្រូវបានគេសង្ស័យថាមានមួយចំនួន អាចជាទំនិញគេចពន្ធឬបង់ពន្ធមិន គ្រប់ព្រោះគេសង្កេតឃើញ មានសកម្មភាព ប្រើប្រាស់រ៉ឺម៉កកង់បីដឹកទំនិញចេញពីវៀតណាមជារបៀប លួចលាក់ប៉ុន្តែក្រោយ ពេលទំនិញទាំងនោះ ត្រូវបានដឹកចូលមកដល់ទឹកដីកម្ពុជាស្រាប់ តែមានការផ្ទេរទំនិញយ៉ាង ប្រញាប់ប្រញាល់ដាក់រថយន្ត ដើម្បីយកមកចែក ចាយតាមទីផ្សារក្នុងស្រុកខ្មែរ។

ផ្ទាំងពាណិជ្ជកម្ម

សាធារណជន សំណូមពរ ឲ្យ មន្ត្រី ពាក់ ព័ន្ធ នៅតាមច្រកព្រំដែនពង្រឹង ការត្រួតពិនិត្យទំនិញនាំចូលពីវៀតណាមឲ្យបានហ្មត់ចត់ ដើម្បីសុខមាលភាពប្រជាជនខ្មែរចៀសវាបើកដៃ ឲ្យមានការនាំចូលទំនិញគេចពន្ធ ទំនិញ បង់ពន្ធ មិនគ្រប់ ឬទំ និញខូចគុណភាពជាដើម៕

To Top