ព័ត៌មានជាតិ

អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ ស្នើតំណាងក្រុមហ៊ុនកែច្នៃស្រូវអង្ករ បន្តទិញស្រូវពីប្រជាកសិករ ក្នុងតម្លៃសមរម្យ

កំពង់ធំ៖លោក កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ បានអញ្ជើញចុះពិនិត្យមើលសង្វាក់ផលិតកម្មកិន កែច្នៃស្រូវ អង្ករ និងត្រួតពិនិត្យមើលទីតាំងឃ្លាំងស្តុកស្រូវចំនួន ៥០ ០០០តោន និងឡសំងួតស្រូវខ្នាត ១៥០០តោនក្នុងមួយថ្ងៃ ដែលស្ថិតក្នុងគម្រោងហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល ក្នុងការសាងសង់ឡសំងួត និងឃ្លាំងស្តុកស្រូវ -អង្ករ ដែលផ្តល់ជូនក្រុមហ៊ុនអេមរុ រាយស៍ ខេមបូឌា ខូអិលធីឌី តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម។

ជាមួយគ្នានេះអំឡុងពេលនេះ ជារដូវចាប់ផ្តើមប្រមូលផលស្រូវ លោកកៅ ថាច បានធ្វើការស្នើសុំទៅកាន់តំណាងក្រុមហ៊ុន និងលើកទឹកចិត្ត អោយក្រុមហ៊ុនជួយទិញ និងបន្តទិញស្រូវពីបងប្អូនប្រជាកសិករដោយតំលៃសមរម្យអោយអស់ពីលទ្ធភាព ទោះបីគុណភាពស្រូវល្អ ឬមិនសូវល្អ និងស្រូវសើម ដោយសារទឹកជំនន់ទឹកភ្លៀងក្នុងសប្តាហ៍កន្លងមកនេះផងដែរ៕

To Top