ព័ត៌មានជាតិ

លោកម៉ៅ ធនិន នាំយកថវិកាសម្តេចតេជោ ប្រគល់ជូនគ្រួសារសព ៣ គ្រួសារដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង!

ពោធិសាត់ ៖នៅព្រឹកថ្ងៃទី ១៨ ខែ តុលា ឆ្នាំ ២០២០នេះ លោកបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណះអភិបាលខេត្តពោធិសាត់បាននាំយកថវិការ បស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា យកប្រគល់ជូនគ្រួសារសពដែលរងគ្រោះលង់ទឹក ជំនន់ទឹកភ្លៀងចំនួន ៣ គ្រួសារ។

ការប្រគល់ជូនអំណោយជាថវិកាទៅដល់គ្រួសារសពជនរងគ្រោះដោយសារលង់ទឹកជំនន់ទឹកភ្លៀងនោះមានចំនួន ៣ គ្រួសារក្នុងមួយគ្រួសារៗទទួល បានថវិកាពីសម្តេចតេជោចំនួន ១០ លានរៀល ក្រៅពីនោះក៍មានការឧបត្ថម្ភបន្ថែមនូវអង្ករ គ្រឿងឧបភោកបរិភោគមួយចំនួន​ទៀតពីរដ្ឋបាលខេត្តពោធិសាត់ផងដែរ។

គ្រួសារសពទាំងអស់ពួកគាត់បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ​បំផុតនិងរកអ្វីមកប្រៀបមិនបានចំពោះទឹកចិត្ត​​​ សណ្តោសដ៍ប្រពៃ របស់សម្តេចទាំងទ្វេរដែលតែងតែ​គិតគូរពីសុខទុក្ខរបស់ ប្រជាពលរដ្ឋនៅពេលដែលពួកគាត់ជួប ទុក្ខលំបាក។ហើយពួកគាត់ក៍សូម​ ថ្លែងអំណរគុណចំពោះលោកអភិបាលខេត្តពោធិសាត់ និង ក្រមការងារ និងមន្ត្រីរាជការក្នុងខេត្ត ដែលបានខិតខំជួយប្រជាពលរដ្ឋគ្រប់ទី​ កន្លែងក្នុងគ្រាដែលមានជំនន់ទឹកភ្លៀង នៅក្នុងខេត្តពោធិសាត់នេះ៕

To Top