ភ្នំពេញ ៖ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក មេបញ្ជាការ ទីបញ្ជាការជួរមុខ នៃគណៈកម្មាធិការជាតិ សន្តិសុខលម្ហសមុទ្រ នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០នេះ បានអញ្ជើញចុះសួរសុខទុក្ខបងប្អូនកងទ័ពជើងទឹក និង កងពលតូចដឹកជញ្ជូនលេខ៩៩ ដែលឈរជើងចាំជួយអន្តរាគមន៍សង្រ្គោះ ប្រជាពលរដ្ឋនៅចំណុចគួរស្រូវ១ គួរស្រូវ២ វត្តព្រះធាតុ ក្នុងសង្កាត់រលួស ខណ្ឌដង្កោ។
![](https://dap-news.com/wp-content/uploads/2020/10/photo_2020-09-15_02-18-45-1024x682.jpg)
ក្នុងឱកាសនោះដែរ ឧត្តមនាវីឯក ទៀ សុខា ក៏បានឧបត្ថម្ភថវិកា ១០លានរៀល ជូនដល់ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូច ដឹកជញ្ជូនលេខ៩៩ ដើម្បីដោះស្រាយដល់ការហូបចក់ និងតម្រូវការផ្សេង ចំពោះបងប្អូនកងទ័ពដែលឈរជើង ប្រចាំការក្នុងសង្កាត់រលួស ក្នុងប្រតិបត្តិការជួយជម្លៀសប្រជាជន ដឹកសម្ភារៈ និងសម្រួលការធ្វើដំណើរត្រង់ចំណុចជន់លិច៕
![](https://dap-news.com/wp-content/uploads/2020/10/photo_2020-09-15_02-18-43-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2020/10/photo_2020-09-15_02-18-35-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2020/10/photo_2020-09-15_02-18-31.jpg)
![](https://dap-news.com/wp-content/uploads/2020/10/photo_2020-09-15_02-18-27.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)