ភ្នំពេញ៖ បន្ទាប់ពី ជួបសំណេះសំណាល ជាមួយបងប្អូន ប្រជាសហគម ដាំដុះបន្លែសុវត្ថិភាព មកពីខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ និងខេត្តបាត់ដំបង សរុបប្រមាណ ១៩១នាក់ និងពិនិត្យស្ថានភាព សង្វាក់ផលិតកម្ម រោងម៉ាស៊ីនកិនស្រូវ អង្ករ ខេត្តបាត់ដំបងរួចមក នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ដដែរនេះ លោក កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) តាមរយៈរដ្ឋបាល ខេត្តបន្ទាយមានជ័យ បានឧបត្ថម្ភ អង្ករចំនួន ១០តោន និងមី ចំនួន ១០កេសធំ ជូនដល់ លោកនាយឧត្តមសនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី និងជាប្រធាន អាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន សម្រាប់ប្រើប្រាស់ ជួយប្រជាពលរដ្ឋ ដែលរងគ្រោះ ដោយសារជំនន់ទឹកភ្លៀង តាមបណ្តាក្រុង ស្រុក ក្នុងខេត្តបន្ទាយមានជ័យ៕