ព័ត៌មានជាតិ

ទិដ្ឋភាពកងកម្លាំងចម្រុះ ឈរក្នុងទឹកចំ ជួយធ្វើចរាចរណ៍ ជូនពលរដ្ឋ នៅចំនុចដែល ផ្លូវជាតិលេខ៥ដាច់ បង្កដោយការបាក់ ទំនប់អូខៃដន នៅក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ ៖ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ ព្រឹក វេលាម៉ោង ៥:២០នាទី ទំនប់អាងខៃដនត្រូវបានបាក់១៥ម៉ែត្រ នៃប៉ែកខាងជើងទំនប់អាង ហើយទឹកបានហូរកាត់ថ្នល់ជាតិលេខ៥ ប្រវែង ៥៦០ម៉ែត្រ និងមានជម្រៅ ២តឹក។

សូមពុកម៉ែមាមីង បងប្អូន មេត្តាជ្រាបជាព័ត៌មាន សូមមានការ យកចិត្តទុកដាក់ ប្រុងប្រយ័ត្នខ្ពស់បន្ថែមទៀត ធ្វើដំណើរឆ្លងកាត់ ក៏សូមមានការប្រុងប្រយ័ត្នផងដែរ បើមានបញ្ហាអ្វីកើតឡើង ត្រូវរាយការណ៍ មកកាន់អាជ្ញាធរមូលដ្ឋាន សមត្ថកិច្ចកងកម្លាំង ឱ្យបានទាន់ពេលវេលា ។

ដោយ៖ ប៊ុន វាសនា

To Top