ភ្នំពេញ ៖ សិស្សានុសិស្ស នៅក្នុងវិទ្យាស្ថានជាតិអប់រំពិសេស បានទទួល អំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាសម្ភារសិក្សា សម្ភារបរិក្ខាពេទ្យ និងគ្រឿងឧបភោគ បរិភោគ និងរៀបចំអាហារថ្ងៃត្រង់ សម្រាប់ក្មួយ តាមរយៈលោក ហ៊ុន ម៉ាណែត និង លោកស្រី ពេជ ចន្ទមុន្នី ប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជន សម្តេចតេជោ TYDA សប្បុរសជន និងក្រុមការងារ។
លោក ហ៊ុន ម៉ាណែត បានសំណេះសំណាលផ្ដាំផ្ញើការ សាកសួរសុខទុក្ខ ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត បានផ្តាំផ្ញើឱ្យក្មួយខិតខំរៀនសូត្រ ឱ្យក្លាយជាសិស្សពូកែ សិស្សល្អ និងប្រគល់អំណោយព្រមទាំងរៀបចំអាហារថ្ងៃត្រង់ សម្រាប់ក្មួយៗ ដែលនៅក្នុងវិទ្យាស្ថាននេះប្រកបដោយទឹកចិត្តមនុស្សធម៌ និងបរិយាកាសស្និទ្ធស្នាលបំផុត។
ដោយឡែកសម្រាប់ក្មួយៗ នៅក្នុងអង្គការភូមិកុមារអរុណរះ ស្ថិតនៅក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល ក៏ត្រូវបានប្រគល់អំណោយយជាសម្ភារៈសិក្សា សម្ភារៈបរិក្ខាពេទ្យ និងគ្រឿងឧបភោគ បរិភោគ និងរៀបចំអាហារថ្ងៃត្រង់ ដូចគ្នាផងដែរតាមរយៈក្រុមការងារចុះទៅប្រគល់ និងរៀបចំផ្ទាល់។
សូមបញ្ជាក់ថានេះ គឺជាលើកទី៥ ហើយដែល លោកហ៊ុន ម៉ាណែត និងលោកស្រីពេជចន្ទមុន្នី បានជួបសំណេះសំណាល ប្រគល់អំណោយ រៀបចំអាហារថ្ងៃត្រង់ និងនាំសមាគម គ្រូពេទ្យស្ម័គ្រចិត្តយុវជន សម្តេចតេជោ ចុះព្យាបាលជូនក្មួយៗនិងបុគ្គលិក នៅក្នុងវិទ្យាស្ថានអប់រំពិសេស ៕
![](https://dap-news.com/wp-content/uploads/2020/10/2898-1-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2020/10/2899-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2020/10/2900-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2020/10/2901-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2020/10/2902-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2020/10/2903-1024x767.jpg)
![](https://dap-news.com/wp-content/uploads/2020/10/2904-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2020/10/2905-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2020/10/2906-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2020/10/2907-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2020/10/2908-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2020/10/2909-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2020/10/2910-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2020/10/2911-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)