ព័ត៌មានជាតិ

សម្ដេចតេជោ ចង់បង្កើតសមគម ការពារសេចក្ដីថ្លៃថ្នូរ របស់ជនពិការ

ភ្នំពេញ៖ ក្នុងឱកាសចុះជួបសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋ ១ម៉ឺនគ្រួសារ ដែលរងគ្រោះដោយសារទឹកជំនន់ នៅស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២១ តុលានេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា សម្ដេចចង់បង្កើតសមាគមការពារ សេចក្ដីថ្លៃថ្នូរ របស់ជនមានពិការភាព ។

សម្ដេចបានបន្តថា ការចង់បង្កើតសមាគមនេះឡើង គឺដើម្បីការពារសេចក្ដីថ្លៃថ្នូរ របស់ជនពិការ ពីការមើលងាយ និងរើសអើងពីមនុស្សមួយចំនួន ។ សម្ដេចថា សម្ដេចក៏ជាជនពិការមួយរូបដែរ គឺសម្ដេចយល់ច្បាស់ពីសុខទុក្ខ និងការលំបាករបស់ជនពិការ ។

សម្ដេចបន្ថែមថា សម្ដេចបានយកជីវិតធ្វើដើមទុន ដើម្បីរំដោះប្រទេសជាតិ ចេញពីភ្នក់ភ្លើងសង្គ្រាម ជាពិសេសក្នុងបុព្វហេតុនេះដែរ សម្ដេចត្រូវបាត់បង់ភ្នែកម្ខាងផងដែរ ។

To Top