ព័ត៌មានជាតិ

Update ៖ សម្ដេចតេជោ ព្រមានក្រុមប្រឆាំង ដែលគ្រោងមកធ្វើបាតុកម្ម នៅមុខស្ថានទូតចិន ប្រចាំកម្ពុជា ឲ្យប្រយ័ត្នខ្លួន ខណៈមុខសញ្ញាត្រូវបានកំណត់ (វីដេអូ)

សម្ដេចតេជោផ្ដាំ ទៅកាន់ក្រុមប្រឆាំង ដែលគ្រោងមកធ្វើបាតុកម្ម នៅមុខស្ថានទូតចិនប្រចាំកម្ពុជា

សម្ដេចតេជោផ្ដាំ ទៅកាន់ក្រុមប្រឆាំង ដែលគ្រោងមកធ្វើបាតុកម្ម នៅមុខស្ថានទូតចិនប្រចាំកម្ពុជា ឲ្យប្រយ័ត្នខ្លួន ខណៈមុខសញ្ញាត្រូវបានកំណត់https://dap-news.com/national/2020/10/21/92288/

បាន​បង្ហោះ​ដោយ DAP News នៅ អង្គារ 20 តុលា 2020

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានព្រមានដល់ ក្រុមប្រឆាំងដែលគ្រោង មកធ្វើបាតុកម្មនៅមុខស្ថានទូតចិន ប្រចាំកម្ពុជានាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ ខាងមុខនេះ ឲ្យប្រយ័ត្នប្រយែងខ្លួន ខណៈមុខសញ្ញាអ្នកដែលគ្រោង មកធ្វើបាតុកម្មត្រូវបានកំណត់រួចអស់ហើយ ។

សូមជម្រាបថា អតីតថ្នាក់ដឹកនាំ គណបក្សប្រឆាំងរស់នៅក្រៅប្រទេស បានអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរ ងើបឈរឡើង ដើម្បីតវ៉ានឹងរាជរដ្ឋាភិបាល ដែលអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីស មិនត្រឹមត្រូវ ។ អតីត ថ្នាក់ដឹកនាំបក្សប្រឆាំងដដែល បានសរសេរលើហ្វេសប៊ុក ថា នៅថ្ងៃ ២៣ តុលា ២០២០ ត្រូវជាខួបទី ២៩ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ជនជាតិខ្មែរទូទាំងពិភពលោក នឹងរៀបចំធ្វើបាតុកម្ម ប្រឆាំងវត្តមាន យោធាចិន លើទឹកដីកម្ពុជា។

ក្នុងពិធីជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយសារជំនន់ទឹក ភ្លៀង នៅខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ សម្ដេចតេជោ មានប្រសាសន៍ថា «ថ្ងៃទី២៣ តុលា គេចង់ធ្វើបាតុកម្ម ខ្ញុំសូមផ្ដាំអ្នកដែលធ្វើបាតុកម្ម ចង់មកធ្វើបាតុកម្មនៅមុខស្ថានទូតចិន នៅទីក្រុងភ្នំពេញ ប្រយ័ត្នប្រយែង គេកំពុងតែទឹកលិច កុំមករញ៉េរញ៉ៃវើយប្រាប់ឲ្យហើយ និយាយគ្នា ស្ដាប់ឲ្យបាន»។

សម្ដេចតេជោ បន្ថែម ថាអ្នកដែលមានគម្រោងមកធ្វើបាតុកម្ម និងដាក់ញត្តិ នៅស្ថានទូតចិន និងតាមបណ្ដាស្ថាន ទូតនានា នាថ្ងៃទី២៣ តុលា ខាងមុខនេះ គឺជាប្រពលរដ្ឋរស់នៅតាមខេត្ត។គម្រោងធ្វើបាតុកម្មនាពេល ខាងមុខនេះ សម្ដេចតេជោ បានព័ត៌មានពីកិច្ចប្រជុំផ្ទៃក្នុងរបស់ក្រុមអ្នកប្រឆាំងរដ្ឋាភិបាល ទាំងនៅក្នុង ប្រទេស និងក្រៅប្រទេស។

សម្ដេចតេជោ បន្ដថា កិច្ចព្រមព្រៀងទីក្រុងប៉ារីស សម្ដេចតេជោ ជាអ្នកចរចាដើម្បីបង្កើតកិច្ចព្រមព្រៀង នេះ។សម្ដេចថា អ្នកឡើងមកតវ៉ា នាពេលខាងមុខនេះ ទំនងជាមិនស្គាល់កិច្ចព្រមព្រៀងនេះផងដែរ។

ជាងនេះទៅទៀត សម្ដេចតេជោ ហ៊ុន សែន ក៏បានផ្ដាំផ្ញើទៅដល់ប្រជាពលរដ្ឋខ្មែរថា ក្រុមពួកប្រឆាំងនៅ ក្រៅប្រទេស ចង់ឲ្យប្រជាពលរដ្ឋខ្មែរស្លាប់កាន់តែច្រើន ដើម្បីវាយប្រហាររាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រ ងប្រជាពលរដ្ឋមិនបាន ដូច្នេះ ភាគីពាក់ព័ន្ធត្រូវបន្ដបង្កើនការយកចិត្តទុកដាក់ប្រជាពលរដ្ឋបន្ថែមទៀត។

សម្ដេចតេជោ បញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំមិនខ្វល់ពួកប្រឆាំងនិយាយយ៉ាងម៉េចទេ? ពួកប៉ងឲ្យប្រ ជាជនងាប់កាន់តែច្រើន ដើម្បីវាឆ្លៀតយកចំណេញ ហើយថា យើងអត់សមត្ថភាពគ្រប់គ្រងប្រជាពលរដ្ឋ តែប៉ុណ្ណឹងទេ? ប៉ុន្ដែអ្វីដែលពួកគេចង់បានមានតែប៉ុណ្ណឹង ។ តែសម្រាប់យើងមិនចំណុះទៅលើពួកហ្នឹងថា ទេ? អ្វីដែលយើងត្រូវធ្វើ ត្រូវខិតខំបន្ដទៀត»។

សម្ដេចតេជោ ក៏បានអំពាវនាវឲ្យ កម្លាំងទាំងអស់ត្រូវតាមពិនិត្យមើលប្រជាពលរដ្ឋគ្រប់ពេលវេលា ហើយមិនឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយអត់អាហារឡើយ។ ជាពិសេស ត្រូវការពារទ្រព្យរបស់ ប្រជាពលរដ្ឋ ក្នុងស្ថានភាពកម្ពុជារងគ្រោះដោយសារជំនន់ទឹកភ្លៀង។

បន្ថែមពីនេះទៀត សម្ដេចតេជោ ហ៊ុន សែន បានរំលឹកថា នាពេលកន្លងមក សម្ដេចក៏បានអំពាវនាវដល់ ធនាគារ និងមីក្រូហិរញ្ញវត្ថុទាំងអស់ត្រូវមានការយោគយល់ សម្រាប់អ្នកដែលបាត់បង់ប្រាក់ចំណូលដោយសារ កូវីដ-១៩ ដូចជា កម្មករត្រូវបិទរោងចក្រ ត្រូវឲ្យមានភាពអនុគ្រោះយ៉ាងម៉េច? ចំពោះអត្រាការប្រាក់យ៉ាងម៉េច?

សម្ដេចតេជោ បន្ថែមថា «ខ្ញុំសូមអំពាវនាវទៅកាន់ ធនាគារ និងមីក្រូហិរញ្ញវត្ថុ ត្រូវធ្វើយោគយល់ចំពោះ អ្នកដែលលិចលង់នៅគ្រប់ទីកន្លែងទាំងអស់ ដែលមានការលិចលង់ពិតប្រាកដ ឲ្យមានការបន្ធូរបន្ថយ លើពេលវេលា នៃការសង់ប្រាក់ ពន្យាពេលនៃសង់ប្រាក់រហូតទៅដល់បន្ថយអត្រាការប្រាក់ ក្នុងរយៈពេ លនៃការលំបាក(ដោយសារជំនន់ទឹកភ្លៀង)»។

សម្តេចតេជោ ក៏បានប្រកាសដល់ ធនាគារ និងមីក្រូហិរញ្ញវត្ថុទាំងអស់ កុំមានការរឹបអូសទ្រព្យសម្បត្តិ ផ្ទះសម្បែង ដីធ្លី របស់ប្រជាពលរដ្ឋ នៅក្នុងដំណាក់កាលកូវីដ-១៩ និងដំណាក់កាលជំនន់ទឹកភ្លៀង។ទោះបីយ៉ាងណាក៏ដោយ សម្ដេចតេជោ នៅតែបន្ដលើកទឹកចិត្តឲ្យ ធនាគារ និងមីក្រូហិរញ្ញវត្ថុ ឲ្យមានរឹបអូសទ្រព្យសម្បត្តិប្រជាពលរដ្ឋណាមួយ ស្ដាប់តាមអតីតមេដឹកនាំ គណបក្សប្រឆាំងនៅក្រៅប្រទេស ឲ្យដកប្រាក់ចេញពីធនាគារ និងមិនបង់លុយធនាគារ ក្នុងគោលបំណងឲ្យធនាគារស្រុកខ្មែរដួលរលំ៕

ដោយ ៖ អេង ប៊ូឆេង

To Top