ព័ត៌មានជាតិ

ឯកអគ្គរដ្ឋទូតអាមេរិក ជួបជជែកជាមួយពលរដ្ឋ ជម្លៀសពីផ្ទះទឹកលិច មកទួលសុវត្ថិភាព តាមបណ្តោយផ្លូវជាតិលេខ៥

ភ្នំពេញ ៖ ក្រោយប្រជាជនកម្ពុជា រងគ្រោះដោយជំនន់ទឹកភ្លៀង ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក W. Patrick Murphy បានមកជួបជជែកជាមួយអ្នកភូមិ ដែលបានជម្លៀសពីផ្ទះទឹកលិច មកកាន់ទីទួលសុវត្ថិភាព ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥។ នេះបើតាមស្ថានទូតអាមេរិក ផ្សាយនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០។

បើតាមស្ថានទូតផ្សាយបន្ត គឺពលរដ្ឋមានស្មារតីរឹងប៉ឹង គួរឲ្យចាប់អារម្មណ៍។ ដោយធ្វើការបានយ៉ាងរហ័ស នៅក្នុងពេលប៉ុន្មានថ្ងៃ នេះ ។

ក្នុងនោះដៃគូ របស់នៅអង្គការ កម្មវិធីស្បៀងអាហារពិភពលោក កំពុងប្រើថវិកាចំនួន ១០០ ០០០ ដុល្លារ ជាជំនួយរបស់ការិយាល័យជំនួយមនុស្សធម៌ នៃទីភ្នាក់ងារជំនួយអាមេរិក USAID ដើម្បីផ្តល់ការជួយ សង្គ្រោះដល់ប្រជាជនកម្ពុជា ដែលកំពុងត្រូវការជំនួយជាចាំបាច់៕

To Top