ព័ត៌មានជាតិ

ជនជាតិចិនម្នាក់ប៉ុនប៉ង លោតសម្លាប់ខ្លួន ពីអាគារកម្ពស់ 21 ជាន់ ក្នុងខណ្ឌចំការមន

ភ្នំពេញ : កម្មករជនជាតិចិន បានប៉ុនប៉ងលោតសម្លាប់ខ្លួន ពីលើអគារកំពុងសាងសង់ មួយកន្លែង ដែលមានកម្ពស់ ២១ជាន់ ដោយសារតែមេការមិនព្រមបើកប្រាក់ខែអោយ ។ ហេតុការណ៍នេះស្ថិតនៅផ្លូវបេតុង ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ នាថ្ងៃទី២១ ខែតុលា ឆ្នាំ ២០២០នេះ។

ខណៈពេលនេះ សមត្ថកិច្ចកំពុងតែរិះរកមធ្យោបាយ ដើម្បីយកជនជាតិចិន អោយចុះមកក្រោមវិញ៕

To Top