ភ្នំពេញ ៖ ធនាគារជាតិនៃកម្ពុជា ស្នើដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ បន្ដកិច្ចសហការល្អក្នុងក្របខ ណ្ឌកិច្ចការពារអតិថិជន និងបន្ដផ្ដល់ការអនុគ្រោះតាមលទ្ធភាព ចំពោះអ្នកខ្ចីប្រាក់ដែលរងផលប៉ះពា ល់ ដោយសារជំនន់ទឹកភ្លៀង។
តាមរយៈ សេចក្ដីជូនដំណឹងនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ ធនាគារជាតិ ថ្លែងការកោតសរសើរចំពោះគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដែលបានចូលរួមសហការអនុវត្តយ៉ាងល្អ ក្នុងការអនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាល និងធនាគារជាតិនៃកម្ពុជា ដែលបានដាក់ចេញ ដូចជា សារាចរណែនាំស្ដីពី ឥណទានរៀបចំឡើងវិញ ការអនុគ្រោះបន្ធូរបន្ថយកម្រៃសេវាផ្សេងៗ ពាក់ព័ន្ធនឹងឥ ណទាន និង/ឬ លើកលែងការផាកពិន័យផ្សេងៗ និងការរឹបអូសទ្រព្យបញ្ចាំដោយមិនមានដីកាពីតុលា ការជាដើម ក្នុងកំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ-១៩។
ទន្ទឹមនេះក្នុងស្ថានភាពដែល ខេត្ត-ក្រុង មួយចំនួននៃប្រទេសកម្ពុជា ទទួលរងផលប៉ះពាល់ពីគ្រោះទឹកជំ នន់ ធនាគារជាតិនៃកម្ពុជា ក៏ស្នើសុំដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ បន្ដកិច្ចសហការល្អ ក្នុងក្រប ខណ្ឌកិច្ចការពារអតិថិជន និងបន្ដផ្ដល់ការអនុគ្រោះតាមលទ្ធភាពចំពោះអ្នកខ្ចីប្រាក់ដែលបានរងផលប៉ះ ពាល់ជាក់ស្ដែងដោយសារទឹកជំនន់។
ធនាគារជាតិនៃកម្ពុជា សង្ឃឹមយ៉ាងមុតមាំថា គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ នឹងបន្ដចូលរួមសហការប្រ កបដោយការយោគយល់ និងអាធ្យាស្រ័យខ្ពស់ ស្របតាមស្ថានភាពជាក់ស្ដែងរបស់អតិថិជន។
សូមជម្រាបថា ក្នុងពិធីជួបសំណេះសំណាល និងសួរសុខទុក្ខ ប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយ ទឹកជំនន់ នៅខេត្តបន្ទាយមានជ័យ នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអំពាវនាវដល់ស្ថាប័នធនាគារ និងគ្រឹះស្ថានមីក្រូហរិញ្ញវត្ថុទាំងអស់ មេត្តាយោគយល់ដល់ទុក្ខលំបាក របស់ប្រជាពលរដ្ឋដែលលិចលង់ដោយសារជំនន់ទឹកភ្លៀង ជាពិសេស ត្រូវបន្ធូរបន្ថយនូវពេលវេលានៃការសងប្រាក់ ពន្យារពេលនៃការសងប្រាក់ ឬអាចការបន្ថយអត្រាការប្រាក់ជូនពួកគាត់៕