ព័ត៌មានជាតិ

ជប៉ុន ប្រកាសផ្តល់ ជំនួយសង្គ្រោះបន្ទាន់ ដើម្បីឆ្លើយតបនឹងគ្រោះ មហន្តរាយទឹកជំនន់ នៅកម្ពុជា

ភ្នំពេញ៖ ប្រទេសជប៉ុន តាមរយៈទីភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិ ជប៉ុន (JICA) បានសម្រេច ផ្តល់ជំនួយសង្គ្រោះបន្ទាន់ ដល់ប្រជាជនរងគ្រោះដោយសារ ទឹកជំនន់នៅ កម្ពុជា តាមសំណើររបស់រាជរដ្ឋាភិបាល កម្ពុជាដូចខាងក្រោម ។

សេចក្តីប្រកាសព័ត៌មាន របស់ស្ថានទូតជប៉ុន នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ ឱ្យដឹងថា លេខរៀង សម្ភារៈ បរិមាណ ១ តង់ ២០០, ២ ឧបករណ៍ចម្រោះទឹក ២០, ៣ ភួយ ៧៨០, ៤ ម៉ាស៊ីនភ្លើង៥, ៥ កម្រាលផ្លាស្ទីក ៧០, ៦ កម្រាលគេង ៧៨០ និង៧ ធុងទឹក ២០០ ។

សម្ភារៈទាំងនេះនឹង មកដល់អាកាសយានដ្ឋាន អន្តរជាតិភ្នំពេញឆាប់ៗនេះ ហើយនឹងត្រូវបានចែកចាយភ្លាមៗ ក្រោយពេលមកដល់។

ស្ថានទូតជប៉ុនសូមបួងសួងឲ្យប្រជាជន រងគ្រោះមានសុវត្ថិភាព និងឆាប់រួចផុតពីគ្រោះមហន្តរាយនេះ៕

To Top