ភ្នំពេញ ៖ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ កម្ពុជាអបអរសាទរខួប អនុស្សាវរីយ៍លើក ទី ២៩ ឆ្នាំ (២៣ តុលា ១៩៩១ – ២៣ តុលា ២០២០)នៃសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស។
ព្រះមហាក្សត្រមានព្រះរាជបន្ទូលថា ក្រោម ព្រះ រាជបូជនីយ កិច្ច នៃ ព្រះ ករុណា ព្រះ បាទ សម្ដេច ព្រះ នរោត្ដម សីហនុ ព្រះ មហា វីរក្សត្រ ព្រះ វររាជ បិតា ឯករាជ្យ បូរណភាពទឹកដី ឯកភាព ជាតិ ខ្មែរ ព្រះ បរម រតន កោដ្ឋ ព្រះវររាជបិតាបង្រួបបង្រួមជាតិ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតដែលបាននាំឲ្យកម្ពជាទទួលបាននូវសុខសន្តិភាពឡើងវិញបន្ទាប់ពីសង្រ្គោមដ៏រាំរៃជាច្រើនទសវត្ស តាមរយៈការចរចារបង្រួបបង្រួមបញ្ចប់សង្រ្គោមរហូតឈានដល់ការចុះហត្ថលេខាសន្តិភាពទីក្រុងប៉ារីសពីបណ្តាភាគីធំៗ ។
ព្រះអង្គមានព្រះរាជបន្ទូលបន្តថា កូនចៅប្រជានុរាស្រ្តគ្រប់ៗរូបចងចាំជានិច្ចនូវព្រះរាជបូជនីយកិច្ចដ៏ធំធេងនៃ អង្គព្រះករុណា ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចំពោះជាតិមាតុភូមិកម្ពុជា ។ ដោយសូមថ្វាយមហាព្រះរាជកុសល ថ្វាយព្រះវិញ្ញាណក្ខ័ន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចយាងសោយសុខក្នុងឋានព្រះបរមសុខកុំបីឃ្លៀងឃ្លាតឡើយ៕