ភ្នំពេញ ៖ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយឯកឧត្តម ចាន់ ស៊ីណាត អនុរដ្ឋលេខាធិការ ជាប្រធានមុខព្រួញ ក្រុមមន្រ្តីបច្ចេកទេស និងលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃសុក្រ ៧កើត ខែកត្តិត ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១២៣ ខែតុលា ឆ្នាំ២០២០ នេះបានចុះពិនិត្យស្ថានភាពទឹក និងបញ្ជាការងារអន្តរាគមន៍ នៅទំនប់អាងទឹកត្រពាំងថ្ម ក្នុងស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។
អាងទឹកត្រពាំងថ្ម មានលទ្ធភាពស្តុកទឹក ជាអតិបរមាចំនួន ១៨០លានម៉ែត្រគូប តែនៅវេលាចាប់ពីម្សិលមិញ ដល់ពាក់កណ្តាលអធ្រាតម៉ោង ៣យប់មិញ ទឹកទាំងអស់ដែលសរុប ប្រមូលស្រុងហូរចុះមកពីអូរកំបុត (ប្រទេសថៃ) និងមកពីប៉ែកខាងអាងទឹកស្ទឹង ក្នុងខេត្តឧត្តរមានជ័យ ធ្វើឲ្យបរិមាណទឹកកើនឡើង រហូតដល់ ២២០លានម៉ែត្រគូប ។
ទោះជាក្នុងស្ថានភាពយ៉ាងនេះក្តី អ្វីជាការព្រួយបារម្ភនោះគឺ ខ្យល់បក់ខ្លាំងបង្ក ជារលកវាយជើងទេរទំនប់ បង្ខំឲ្យមានការប្រុងប្រយ័ត្ន ដោយមានការសហការចូលរួមកម្លាំង ពីអាជ្ញាធរថ្នាក់ស្រុក និងបងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន យ៉ាងសស្រាក់សស្រាំ រួមទាំងគ្រឿងចក្រ រៀបបាវ ដីដើម្បីការពាររលកវាយជើងទេរ ទំនប់ត្រង់ផ្នែកខ្លះនៃទំនប់ ដែលមានប្រវែងសរុបជាង២០គីឡូម៉ែត ។
សូមបញ្ជាក់ជូនថា រាល់ទ្វារទឹក និងច្រកចេញរបស់ប្រព័ន្ធអាងទឹកត្រពាំងថ្ម បានបើកចំហរអស់រយ:ពេលជាង ១សប្តាហ៍មកហើយ តាមបទបញ្ជារបស់លោករដ្ឋមន្រ្តី ។ ២ថ្ងៃមកហើយ ដែលនៅប៉ែកខាងលើ មិនមានភ្លៀងធ្លាក់ កម្លាំងទឹកក៏ចុះខ្សោយបន្តិច ក្នុងរយ:ដ៏ខ្លីនាពេលខាងមុខ នឹងវិលមករកប្រក្រតីភាពឡើងវិញ ៕
![](https://dap-news.com/wp-content/uploads/2020/10/3130-1024x768.jpg)
![](https://dap-news.com/wp-content/uploads/2020/10/3131-1-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2020/10/3132-1024x768.jpg)
![](https://dap-news.com/wp-content/uploads/2020/10/3133-1024x768.jpg)
![](https://dap-news.com/wp-content/uploads/2020/10/3134-1024x768.jpg)
![](https://dap-news.com/wp-content/uploads/2020/10/3135-1024x768.jpg)
![](https://dap-news.com/wp-content/uploads/2020/10/3136-1024x768.jpg)
![](https://dap-news.com/wp-content/uploads/2020/10/3137-1024x768.jpg)
![](https://dap-news.com/wp-content/uploads/2020/10/3138-1024x768.jpg)
![](https://dap-news.com/wp-content/uploads/2020/10/3139-1024x768.jpg)
![](https://dap-news.com/wp-content/uploads/2020/10/3140-1024x768.jpg)
![](https://dap-news.com/wp-content/uploads/2020/10/3141-1024x768.jpg)
![](https://dap-news.com/wp-content/uploads/2020/10/3142-1024x768.jpg)
![](https://dap-news.com/wp-content/uploads/2020/10/3143-1024x768.jpg)
![](https://dap-news.com/wp-content/uploads/2020/10/3144-1024x576.jpg)
![](https://dap-news.com/wp-content/uploads/2020/10/3145-1024x576.jpg)
![](https://dap-news.com/wp-content/uploads/2020/10/3146-1024x576.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)