ភ្នំពេញ ៖ ដោយសារស្ថានភាព ទឹកជំនន់បាននិងកំពុងហូរ កាត់ពីលើផ្លូវជាតិលេខ ២ ក្នុងភូមិសាស្ត្រខណ្ឌដង្កោ រាជធានីភ្នំពេញ បានបណ្តាលឲ្យទឹកហូរច្រោះ បាក់ជើងទេរផ្លូវ រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការបិទចរាចរទាំងស្រុងជាបណ្តោះអាសន្ន ចាប់ពីវេលាម៉ោង ២០:០០យប់ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០នេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មី៕