ព័ត៌មានជាតិ

នាយករដ្ឋមន្រ្តី៖ ខ្ញុំមានលទ្ធភាពពន្លត់ភ្លើងសង្រ្គាមប្រដាប់អាវុធ តែគ្មានលទ្ធភាពធ្វើគ្រូអាចារ្យ ប្រដៅក្រុមដែលប៉ុនប៉ងបំផ្លាញជាតិ នោះទេ

ភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនិងជាបិតាស្ថាបនិកសន្តិភាពនៃកម្ពុជាបានថ្លែងផ្លែផ្កាឲ្យក្រុមប្រឆាំងថាសម្ដេចមានលទ្ធភាពពន្លត់ភ្លើងសង្រ្គាមប្រដាប់អាវុធតែមិនអាចមានលទ្ធភាពម្បីធ្វើគ្រូអាចារ្យប្រដៅជាមួយ មនុស្សមួយក្រុមដែលប៉ុនប៉ងបំផ្លាញជាតិតាមរយៈសកម្មភាពបដិវត្តន៍ពណ៌នោះទេ។

ក្នុងឱកាសអញ្ជើញចុះជួបសួរសុខទុក្ខ និងចែកអំណោយ ជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង នៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងបញ្ជាក់ថា”សុំបញ្ជាក់ជាសារថាខ្ញុំមានលទ្ធភាពត្រឹមតែ រំលត់ភ្លើងសង្រ្គាមប្រដាប់អាវុធតែប៉ុណ្ណោះតែខ្ញុំអត់លទ្ធភាពដើម្បីធ្វើគ្រូអាចារ្យប្រដៅ ជាមួយមនុស្សមួយក្រុមដែលប៉ុនប៉ងបំផ្លាញជាតិតាមរយៈសកម្មភាពដែលគេហៅថា បដិវត្តន៍ពណ៌នោះទេ”៕

To Top