ភ្នំពេញ ៖ លោក កឹម សុខា បានយកស្រូវពូជចំនួន៤តោន (៤០០០គីឡូក្រាម) ដែលជាអំណោយ របស់សប្បុរសជនខ្មែរ រស់នៅក្រៅប្រទេស ចែកជូនប្រជាកសិករខ្មែរ ១០០គ្រួសាររងផលប៉ះពាល់ ដោយជំនន់ទឹកភ្លៀង ដែលខូចខាតស្រូវ នៅខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០។
ស្របតាមដំណើរនេះ លោកក៏បានចែកពូជដូងក្រអូប មួយចំនួនជូនប្រជាពលរដ្ឋ ដែលរស់នៅលើដីទួលតាម ដងផ្លូវផងដែរ។
លោកថា ក្នុងដំណាក់កាលចុងក្រោយនេះ មានខេត្តខ្លះ ភូមិឃុំខ្លះ បានធូរស្បើយពីទឹកជំនន់ហើយ ដូច្នេះជំនួយរបស់សប្បុរសជន តម្រូវឲ្យបង្វែរមកជួយផ្តល់ពូជដំណាំ ជាពិសេសស្រូវ ពូជដែលជាការចាំបាច់ សម្រាប់ប្រជាកសិករ រងផលប៉ះពាល់ដោយទឹកជំនន់ យកទៅដាំដុះឡេីងវិញ ឬបន្តដាំដុះតទៅទៀត ដើម្បីជីវភាពរស់នៅរបស់គាត់៕