ភ្នំពេញ៖ គណ:ប្រតិភូ ក្រុមការងាររៀបចំអង្គការ ចាត់តាំងយុវជនប្រចាំទ្វីបអឺរ៉ុប តំណាងដ៏ខ្ពង់ខ្ពស់ លោក ហ៊ុន ម៉ាណែត បានចុះប្រគល់អំណោយជាសម្ភារ: និងថវិកាដែលជាទឹកចិត្តសប្បុរសធម៌របស់ប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅតាមបណ្ដាប្រទេស និង តំបន់នៅអឺរ៉ុប និងក្រុមការងាររៀបចំអង្គការចាត់តាំងយុវជន ប្រចាំទ្វីបអឺរ៉ុប តាមរយៈ លោក ហ៊ុន ម៉ាណែត ជូនប្រជាពលរដ្ឋដែលរងគ្រោះ ដោយទឹកជំនន់ចំនួន ១៧១៥ គ្រួសារ ។
សកម្មភាពមនុស្សធម៌នេះ ដឹកនាំដោយ លោក ហួត ហាក់ រដ្ឋលខាធិការក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររៀបចំ អង្គការចាត់តាំងយុវជនប្រចាំទ្វីបអឺរ៉ុប តំណាងដ៏ខ្ពង់ខ្ពស់ លោក ហ៊ុន ម៉ាណែត រួមជាមួយថ្នាក់ដឹកនាំក្រុមការងាររៀបចំអង្គការចាត់តាំងយុវជន ប្រចាំទ្វីបអឺរ៉ុប ជាច្រេីន រូបទៀត ក្រោមកិច្ចសហការរៀបចំ របស់ក្រុមការងារលោក កែវ រតន: រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកជាអគ្គនាយកអគ្គីសនីកម្ពុជា និងឯកឧត្តម ម៉ៅ ធនិន្ទ អភិបាលនៃគណ:អភិបាលខេត្តពោធិសាត់ និងសហការី នៅថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២០។
លោក ហួត ហាក់ បានមានប្រសាសន៍ថា នេះគឺជាយុទ្ធនាការជួយសង្គ្រោះប្រជាពលរដ្ឋនៅតាមមូលដ្ឋានទូទាំងប្រទេសដែលកំពុងរងគ្រោះដោយទឹកជំនន់ ដែលអំណោយទាំងនេះគឺជាទឹកចិត្តសប្បុរសធម៌របស់បងប្អូនប្រជាពលរដ្ឋខ្មែរ រស់នៅតាមបណ្ដារប្រទេស និង តំបន់ក្នុងទ្វីបអឺរ៉ុប និងក្រុមការងារ
រៀបចំអង្គការចាត់តាំងយុវជន ប្រចាំទ្វីបអឺរ៉ុប តាមរយៈ លោក ហ៊ុន ម៉ាណែត ជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ ។ ជាក់ស្ដែងពិធីចែកអំណោយទាំងនេះ បានប្រគល់ជូនប្រជាពលរដ្ឋ នៅឃុំស្យា ស្រុកកណ្ដៀង ខេត្តពោធិសាត់ ចំនួន១៧១៥គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន គ្រឿងឧបភោគ បរិភោគជាអង្ករ ទឹកសុីអុីវ ទឹកបរិសុទ្ធ និងទឹកត្រី។
សូមបញ្ជាក់ថា នេះជាគោលដៅទីមួយ ហេីយក្រុមការងាររៀបចំអង្គការចាត់តាំងយុវជន ប្រចាំទ្វីបអឺរ៉ុប មាន គម្រោងនាំយកអំណោយជាសម្ភារ: និងថវិកាដែលបងប្អូនប្រជាពលរដ្ឋខ្មែរ រស់នៅតាមបណ្ដារប្រទេស និង តំបន់ក្នុងទ្វីបអឺរ៉ុប និងក្រុមការងារ ទៅចែកជូនប្រជាពលរដ្ឋរងគ្រោះ ដោយជំនន់ នៅតាមបណ្ដាគោលដៅនៃខេត្តមួយចំនួន ជាបន្តបន្ទាប់ទៀតនាពេលខាងមុខ៕