ភ្នំពេញ ៖ គណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្ដរាយ បានឲ្យដឹងថា គិតចាប់ពីថ្ងៃទី១ កញ្ញា ដល់ថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២០ មានប្រជាជនស្លាប់ ដោយជំនន់ទឹកភ្លៀង កើនឡើងដល់ចំនួន៤៣នាក់ ហើយ។
ក្នុងលិខិត របសគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្ដ រាយបានឲ្យដឹងទៀតថា ជំនន់ទឹកភ្លៀងធ្វើឲ្យប៉ះពាល់ ប្រជាជនប្រមាណ១៤៨,៥៩៧គ្រួសារ ស្មើប្រមាណ៥៩៤,៣៨៨នាក់ ។ ព្រមទាំង ជម្លៀសប្រជាជនប្រមាណ១១,៨៩៥គ្រួសារ ស្មើប្រមាណ៤៧,៥៨០នាក់។
ជាងនេះទៅទៀត ទឹកជំនន់ភ្លៀង បានធ្វើឲ្យប៉ះពាល់ ២០រាជធានី-ខេត្ត រួមមាន ៖ ពោធិ៍សាត់ ប៉ៃលិន បន្ទាយមានជ័យ ភ្នំពេញ បាត់ដំបង ស្វាយរៀង ត្បូងឃុំ ឧត្តរមានជ័យ សៀមរាប តាកែវ កំពង់ស្ពឺ មណ្ឌលគិរី ព្រះសីហនុ កោះកុង ព្រះវិហារ ស្ទឹងត្រែង កំពង់ចាម កណ្ដាល កំពង់ឆ្នាំង កំពង់ធំ៕