ភ្នំពេញ៖ លោកលឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ បានដាក់បទបញ្ជាអោយ លោក ចាន់ សុីណាត ធ្វើការបិទទ្វារទឹកទាំងអស់ របស់អាងទឹកបាសាក់ វិញដើម្បីខ្ចប់ទឹកទុក ។នេះបើយោងតាមក្រសួងធនធានទឹកនិងឧតុនិយម។
សូមបញ្ជាក់ជូនថា លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ដាក់បទបញ្ជាបន្ទាន់ឲ្យលោក ចាន់ សុីណាត ដឹកនាំសិក្សាគ្រោងប្លង់ លម្អិតឲ្យបានឆាប់បំផុត ដើម្បីកសាងអាងទឹកនេះ ឲ្យបានត្រឹមត្រូវ ប្រកបដោយប្រសិទ្ធិភាពខ្ពស់ និងមាននិរន្តរភាព ៕

