ភ្នំពេញ៖ លោក ម៉ឹង ពន្លក ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) តំណាងឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដែលជាស្ថាបនិក បានដឹកនាំសមាជិក សមាជិកា ស្នាក់ការកណ្តាល សាខាខេត្តកណ្តាល សាខាខេត្តក្រចេះ សាខាខេត្តព្រះសីហនុ សាខាខេត្តសៀមរាប សាខាខេត្តប៉ៃលិន សាខាខេត្តតាកែវ សាខាខេត្តបាត់ដំបង សាខាកោះកុង និងសាខាខេត្តបន្ទាយមានជ័យ សហការជាមួយមូលនីធិ ខ្មែរមានខ្មែរ សប្បុរសជនខ្មែរ-អាម៉េរិកកាំង ក្រុមការងាររៀបចំអង្គការចាត់តាំង យុវជនគណបក្សប្រជាជនកម្ពុជា នៅសហរដ្ឋអាម៉េរិក កាកបាទក្រហមកម្ពុជា ស.ស.យ.ក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោក គន់ គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ(គជគម) លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ព្រមទាំងមន្រ្តីថ្នាក់ដឹកនាំ ខេត្តមួយចំនួន នៅថ្ងៃពុធ ទី២៨ ខែតុលា ឆ្នាំ២០២០ បាននាំយកអំណោយ មកចែកជូនប្រជាពលរដ្ឋ ដែលទទួលរងគ្រោះ ដោយសារគ្រោះទឹកជំនន់ ចំនួន ៣,៣០០គ្រួសារ ស្ថិតនៅក្នុងបរិវេណវិទ្យាល័យ ហ៊ុន សែន ទឹកជោរ ក្នុងភូមិទឹកជោរ ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
អំណោយដែលក្នុងមួយគ្រួសារ ទទួលបានរួមមាន៖
អង្ករ ២៥គីឡូក្រាម
-មី ០១កេស
-ត្រីខ ០១យួរ
-ទឹកស៊ីអៀវ ០១ដប
-សាប៊ូ ២ដុំ
-ក្រម៉ា ១
-សៀង ០១ដប
-ថ្នាំពេទ្យ ០១ប្រអប់
-ឆៃប៉ូវ ០.៥គីឡូក្រាម
-ថវិកា ៥០,០០០រៀល
ក្នុងនោះជនពិការចំនួន០៥រូប ក៏បានទទួលអំណោយ ជារទេះសម្រាប់ជនពិការ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែនផងដែរ។
បន្ទាប់ពីនោះក្រុមការងារ ក៏បានបន្តនាំយកអំណោយ ដូចបានរៀបរាប់ខាងលើចំនួន២៣សំរាប់ យកមកចែកជូនដល់ខ្នងផ្ទះ ប្រជាពលរដ្ឋ ដែលកំពុងមានទឹកលិចទៀតផង៕