ព័ត៌មានជាតិ

ឆ្នាំ២០២០នេះ ពាណិជ្ជកម្ម កម្ពុជា-សិង្ហបុរី មានទំហំជិត ២ពាន់លានដុល្លារ

ភ្នំពេញ ៖ សម្តេច សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃកម្ពុជា បានថ្លែងថា ឆ្នាំ២០២០នេះ ពាណិជ្ជកម្មទ្វេភាគី រវាងកម្ពុជា-សិង្ហបុរី មានទំហំជិត២ពាន់លានដុល្លារ ហើយ ការវិនិយោគសិង្ហបុរីនៅកម្ពុជា មានទំហំដល់ទៅ ២៥.៦%។

ក្នុងជំនួបពិភាក្សាការងារជាមួយលោក មៃខើល តាន់ កេង ស៊ីង (Michael Tan Keng Siong) ឯកអគ្គរដ្ឋទូតសិង្ហបុរី ប្រចាំកម្ពុជា នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ នៅវិមាន ព្រឹទ្ធសភា សម្តេច សាយ ឈុំ បានសម្ដែងសេចក្តីរីករាយចំពោះ កំណើននៃទំហំពាណិជ្ជកម្ម ការវិនិយោគ និងការ មកទស្សកិច្ចរបស់ប្រជាជន សិង្ហបុរី ដែលមានការកើនឡើងជាលំដាប់។

សម្ដេច មានប្រសាសន៍ថា «ជាក់ស្តែងក្នុងឆ្នាំ២០២០នេះ ពាណិជ្ជកម្មទ្វេភាគីរបស់ប្រទេសមានទំហំជិត ២ពាន់លាន ដុល្លារអាមេរិក ហើយការវិនិយោគរបស់សិង្ហបុរីនៅកម្ពុជាមានទំហំដល់ទៅ២៥.៦ភាគយ»។

ជាងនេះទៅទៀត សម្តេច សាយ ឈុំ សង្ឃឹមថា ក្រោយជំងឺកូវីដ-១៩ ត្រូវបានបញ្ចប់ ទំនាក់ទំនង និងកិច្ច សហប្រតិបតិ្តរវាង ប្រជាជន និងប្រទេសទាំងពីរ នឹងបន្តរីកចម្រើនជាបន្តបន្ទាប់ថែមទៀត។សម្ដេច វាយ តម្លៃខ្ពស់ចំពោះរដ្ឋាភិបាលសិង្ហបុរី ដែលបានទប់ស្តាត់នៃការឆ្លង និងការីករាលដាលជំងឺកូវីដ១៩ ប្រកបដោយប្រសិទ្ធភាព និងជូនពរឲ្យរដ្ឋាភិបាល និងប្រជាជនសិង្ហបុរី ជម្នះបានលើជំងឺ កូវីដ១៩នេះ ដោយឆាប់រហ័ស។

ឆ្លៀតឱកាសនោះ ឯកអគ្គរដ្ឋទូតសិង្ហបុរី ប្រចាំកម្ពុជា បានលើកឡើងថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរមានការរីកចម្រើន ជាពិសេស ទំហំ ពាណិជកម្មទ្វេភាគីនៃប្រទេសទាំងពីរមានការកើនឡើងខ្ពស់។

ឯកអគ្គរដ្ឋទូត បន្ដថា ពាណិជ្ជកម្មរបស់សិង្ហបុរី រក្សាបានចំណាត់ថ្នាក់លំដាប់ទី២ ក្នុងចំណោមប្រទេសទាំង១០ ដែលកំពុងវិនិយោគនៅកម្ពុជា៕

To Top