ព័ត៌មានជាតិ

លោក រស់ សីលវ៉ា ប្រជុំពិភាក្សាការងារ ជាមួយសមាជិកក្រុមប្រឹក្សាភិបាល សម្រាប់អាណត្តិទី៨ នៃ ARDB

ភ្នំពេញ៖ លោក រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ បានអញ្ជើញចូលរួម ប្រជុំពិភាក្សាការងារ និងបានចូលរួមទទួលទានបាយសាមគ្មី ជាមួយសមាជិកក្រុមប្រឹក្សាភិបាលសម្រាប់អាណត្តិទី៨ នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ។ 

សមាសភាពអញ្ជើញ ចូលរួមប្រជុំនោះរួមមាន៖ 

១-លោក កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងជាសមាជិកក្រុមប្រឹក្សាភិបាលអាណត្តិទី៨

២-លោក សាន វិសាល រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាសមាជិកក្រុមប្រឹក្សាភិបាល អាណត្តិទី៨

៣-លោក ទាន សុសេរី អគ្គនាយករង នៃអគ្គនាយកដ្ឋានសម្របសម្រួលកិច្ចការផ្ទៃក្នុង នៃទីស្តីការគណៈរដ្ឋមន្ត្រី និងជាសមាជិកក្រុមប្រឹក្សាភិបាល អាណត្តិទី៨ 

៤-លោក ឃី កុសល អគ្គលេខាធិការរងនៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងជាសមាជិកក្រុមប្រឹក្សាភិបាលអាណត្តិទី៨

៥-លោក ប៉ាក់ សេរីវឌ្ឍនា តំណាងអភិបាលឯករាជ្យ និងជាសមាជិកក្រុមប្រឹក្សាភិបាលអាណត្តិទី៨

៦-លោក ចាន់ សីហា តំណាងបុគ្គលិកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងជាសមាជិកក្រុមប្រឹក្សាភិបាលអាណត្តិទី៨

៧.លោក នេត បញ្ញា ប្រធាននាយកដ្ឋានកិច្ចការគតិយុត្ត និងប្រតិបត្តតាម និងជាលេខាកត់ត្រា ក្រុមប្រឹក្សាភិបាល។

To Top