ភ្នំពេញ ៖ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយលោកអនុរដ្ឋលេខាធិការ ដែលជាប្រធានមុខព្រួញខេត្តសៀមរាម និងខេត្តបន្ទាយមានជ័យ ក្រុមមន្រ្តីបច្ចេកទេសក្រសួង និងលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃសុក្រ ១៤កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ នេះបានបន្តដំណើរ បេសកកម្ម ចុះពិនិត្យស្ថានភាពទឹកទូទៅ នៃខេត្តទាំង០២ ដើម្បីបន្ថែមមធ្យោបាយពន្លឿន សកម្មភាពអន្តរាគមន៍ រំដោះបរិមាណទឹកជន់ឲ្យស្រកលឿនហូរឆ្ពោះចូលទៅ បឹងទន្លេសាប ដែលជាវិធាន ការចំពោះមុខ ដើម្បីបន្ថយផលប៉ះពាល់ដល់ដំណាំបងប្អូន ប្រជាពលរដ្ឋក្នុងប្រព័ន្ធអាងទឹកត្រពាំងថ្ម នៅស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ និងផ្នែកខាងក្រោមក្នុងខេត្តសៀមរាម ។ ទន្ទឹមនឹងនោះ ក៏បានចាត់វិធានការជាបន្ទាន់ ដល់គ្រប់មុខព្រួញ តាមបណ្តាខេត្តឲ្យខ្ចប់រក្សាទឹកទុក សម្រាប់ប្រើប្រាស់ជាពហុប្រយោជន៍ នៅពេលខាងមុខ ។
តាមរយ:ការចុះពិនិត្យជាក់ស្តែង នាព្រឹកនេះ លោករដ្ឋមន្រ្តី ព្រមទាំងថ្នាក់ដឹកនាំក្រសួង ក្រុមមន្រ្តីបច្ចេកទេសបានចុះពិនិត្យផ្ទាល់ នៅប្រឡាយកុមារ នៃប្រព័ន្ធត្រពាំងថ្ម ដែលជាប្រឡាយរំដោះទឹក និងស្រោចស្រព ក្នុងស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ហើយក្នុងពេលបច្ចុប្បន្នប្រឡាយនេះ កំពុងបំពេញតួនាទី ជាប្រឡាយរំដោះទឹកយ៉ាងសំខាន់មួយ បន្លែមពីលើប្រឡាយមេធំៗចំនួន ០៣ សម្រាប់សម្រួលចរន្តទឹក ពីអាងទឹកត្រពាំងថ្ម ហូរចុះទៅបឹងទន្លេសាប ៕
![](https://dap-news.com/wp-content/uploads/2020/10/3792-1024x768.jpg)
![](https://dap-news.com/wp-content/uploads/2020/10/3793-1-1024x768.jpg)
![](https://dap-news.com/wp-content/uploads/2020/10/3794-1024x768.jpg)
![](https://dap-news.com/wp-content/uploads/2020/10/3795-1024x768.jpg)
![](https://dap-news.com/wp-content/uploads/2020/10/3796-1024x768.jpg)
![](https://dap-news.com/wp-content/uploads/2020/10/3797-1024x768.jpg)
![](https://dap-news.com/wp-content/uploads/2020/10/3798-1024x768.jpg)
![](https://dap-news.com/wp-content/uploads/2020/10/3799-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2020/10/3800-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2020/10/3801-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2020/10/3802-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)