ភ្នំពេញ ៖ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយលោក ពេជ្រ វាសនា អនុរដ្ឋលេខាធិការ ដែលជាប្រធានមុខព្រួញ ខេត្តសៀមរាប ក្រុមមន្រ្តីបច្ចេកទេស និងលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តសៀមរាប នៅរសៀលថ្ងៃដដែល ថ្ងៃសុក្រ ១៤កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០បានបន្តបេកសកម្មចុះពិនិត្យស្ថានភាពទឹក និងចាត់បញ្ជាអន្តរាគមន៍តភ្ជាប់ទំនប់ប្រឡាយដូនកាយថ្មី នៅក្នុងឃុំជន្លាស់ដៃ ស្រុកក្រឡាញ់ ខេត្តសៀមរាប ។
ក្នុងពេលចុះពិនិត្យនេះ លោករដ្ឋមន្រ្តី បានណែនាំបន្ថែមដល់លោកជាប្រធានមុខព្រួញ ឲ្យសហការជាមួយ មន្ទីរជំនាញ ប្រញាប់ធ្វើការជួសជុល បិទភ្ជិតខ្នងប្រឡាយ ជាបន្ទាន់ដើម្បីខ្ចប់រក្សាទឹកទុក សម្រាប់ប្រើប្រាស់ការងារ បង្កបង្កើន និងទឹកជីវភាពប្រចាំថ្ងៃ ព្រមទាំងភ្ជាប់បានផ្លូវខាងសងប្រឡាយ ធ្វើចរាចរណ៍ក្នុងភូមិ និងដឹកកសិផលផងដែរ ៕
![](https://dap-news.com/wp-content/uploads/2020/10/3818-1024x768.jpg)
![](https://dap-news.com/wp-content/uploads/2020/10/3819-1-1024x768.jpg)
![](https://dap-news.com/wp-content/uploads/2020/10/3820-1024x768.jpg)
![](https://dap-news.com/wp-content/uploads/2020/10/3821-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2020/10/3822-1024x768.jpg)
![](https://dap-news.com/wp-content/uploads/2020/10/3823-1024x768.jpg)
![](https://dap-news.com/wp-content/uploads/2020/10/3824-1024x768.jpg)
![](https://dap-news.com/wp-content/uploads/2020/10/3825-1024x768.jpg)
![](https://dap-news.com/wp-content/uploads/2020/10/3826-1024x768.jpg)
![](https://dap-news.com/wp-content/uploads/2020/10/3827-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2020/10/3828-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)