ភ្នំពេញ៖ គ្រួសារសពទី១៨២ ក្នុងខណ្ឌដង្កោ ដែលលោកឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ លើផ្ទៃប្រទេស និងជា មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចូលរួមរំលែកទុក្ខ និងបានចូលបុណ្យសព នៅល្ងាចថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ ខណៈដែលពួកគាត់ជួបទុក្ខ បាត់បង់សមាជិក ក្នុងគ្រួសារ ស្ថិតនៅភូមិព្រែករទាំង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ តាមរយៈ លោក កន សុកេន ចៅសង្កាត់ ព្រមទាំងសហការី។
សពឈ្មោះ ម៉ម មាន ភេទប្រុស អាយុ៩០ឆ្នាំ បានទទួលមរណភាពដោយជរាពាធ។
សម្ភារៈថវិកាដែលបានចូលបុណ្យរួមមាន៖
- អង្ករ ៥០គីឡូក្រាម
- ទឹកសុទ្ធ ២កេស
- ទឹកត្រី ទឹកស៊ីអ៊ីវ ២យួរ
- ថវិកា ៤០០.០០០រៀល។