ព័ត៌មានជាតិ

ស្ថានទូតអូស្រ្តាលី ប្រចាំកម្ពុជា ប្រកាសពីជំនួយ របស់ខ្លួន ស្តីពីថ្នាំវ៉ាក់សាំង ដែលមានសុវត្ថិភាព និងប្រសិទ្ធិភាព សម្រាប់តំបន់អាស៊ីអាគ្នេយ៍

ភ្នំពេញ៖ សប្តាហ៍នេះ រដ្ឋាភិបាល អូស្ត្រាលី បានប្រកាស អំពីគំនិត ផ្តួចផ្តើមថ្មីមួយ ក្នុងទឹកប្រាក់ ចំនួន៥០០លានដុល្លារអូស្ត្រាលី ស្តីពីការទទួលបានថ្នាំ វ៉ាក់សាំង និងគម្រោងសន្តិសុខ សុខាភិបាល ក្នុងតំបន់ សម្រាប់តំបន់អាស៊ីអាគ្នេយ៍ និង ប៉ាស៊ីហ្វិក ។ នេះបើតាមសេចក្តី ប្រកាសព័ត៌មាន របស់ស្ថានទូតអូស្រ្តាលី នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ ២០២០។

លោកស្រី សមាជិកព្រឹទ្ធសភា Hon Marise Payne ដែលជារដ្ឋមន្ត្រីក្រសួងការបរទេស និងជារដ្ឋមន្ត្រី ក្រសួងកិច្ចការនារី អូស្ត្រាលី បានមានប្រសាសន៍ថា “ សម្រាប់ ប្រទេសក្នុងតំបន់ យើងមិនមានអាទិភាព អ្វីខ្ពស់ ជាងការទទួល បានថ្នាំ វ៉ាក់សាំង ការពារជំងឺកូវីដ១៩ នោះឡើយ ។ ” លោកស្រី បានមានប្រសាសន៍ថា “ ការទទួលបានថ្នាំ វ៉ាក់សាំង ទាន់ពេលវេលា និង ប្រកបដោយ សុវត្ថិភាព នៅតំបន់ប៉ាស៊ីហ្វិក និង អាស៊ីអាគ្នេយ៍ នឹងមានន័យថា យើងទាំងអស់គ្នា អាចត្រឡប់ មកកាន់ភាព ធម្មតា ក្នុងការ ធ្វើដំណើរវិស័យ ទេសចរណ៍ និងពាណិជ្ជកម្ម ជាមួយ ដៃគូ សំខាន់ៗរបស់ យើងក្នុងតំបន់ ។ ”

គំនិតផ្តួចផ្តើម ខាងលើនេះ នឹងចូលរួម ចំណែក យ៉ាងធំធេង ក្នុងការឆ្លើយតបទៅនឹង តម្រូវការ ថ្នាំវ៉ាក់សាំង ក្នុងតំបន់ អាស៊ីអាគ្នេយ៍ ។ គម្រោងនេះ ក៏នឹង រួមបញ្ចូល ទាំងលទ្ធកម្ម និងការ ផ្តល់ ចំនួនកម្រិត ថ្នាំវ៉ាក់សាំង ការវាយតម្លៃ សុវត្ថិភាព និងប្រសិទ្ធិភាព ថ្នាំវ៉ាក់សាំង និងការគាំទ្រ បច្ចេកទេស សម្រាប់គោល នយោបាយនិងផែនការ ការចាក់ ថ្នាំបង្ការ ។

លោក Pablo Kang អគ្គរាជទូត អូស្ត្រាលី ប្រចាំ ព្រះរាជាណាចក្រកម្ពុជា បាន មានប្រសាសន៍ ថា ” នេះ គឺជា សេចក្តី ប្រកាសដ៏សំខាន់មួយ ដែលពង្រីក ការចូលរួម យ៉ាងជ្រៅ រួចទៅ ហើយ របស់អូស្ត្រាលី ក្នុងវិស័យ សុខាភិបាល នៅកម្ពុជា និងដើរតួ ដ៏សំខាន់មួយ ក្នុងកិច្ចប្រឹងប្រែងរបស់កម្ពុជា ដើម្បី ធានាការទទួល បានជាសកល នៃ ថ្នាំវ៉ាក់សាំង ការពារ ជំងឺ កូវីដ ១៩ ដែលអនុញ្ញាត ដោយ អង្គការសុខភាព ពិភពលោក ” ។ គំនិត ផ្តួ ច ផ្តើ ម ខាងលើ នេះ បន្ថែម ទៅលើ ការ ប្តេ ជ្ញា ចិត្ត ក្នុង ទឹកប្រាក់ ៨០ លាន ដុល្លា អូស្ត្រាលី របស់ ប្រទេស អូស្ត្រាលី តាមរយៈ ការ ប្តេ ជ្ញា ចិត្ត ទី ផ្សា នៃ យន្តការ COVAX ( COVAX Facility Advance Market Commitment ) ដែលត្រូវបានបង្កើតឡើង ដើម្បីជួយប្រទេស កំពុងអភិវឌ្ឍន៍ ទទួល បានចំនួន កម្រិត ថ្នាំវ៉ាក់សាំង អាច ឆ្លើយតប នឹងតម្រូវការ របស់ក្រុមមនុស្ស ដែលមានហានិភ័យខ្ពស់ ជាងគេ ។

ជំនួយ គាំទ្រស្តីពី វ៉ាក់សាំង នេះ គឺជាការបន្ថែម ទៅលើ ជំនួយ អភិវឌ្ឍន៍ របស់អូស្រ្តាលី ដែលកំពុងតែដំណើរការ សម្រាប់ការឆ្លើយតប និងស្តារសេដ្ឋកិច្ច កម្ពុជាឡើងវិញ ក្រោយ ជំងឺកូវីដ ១៩ ។ អូស្ត្រាលី ប្ដេជ្ញាចិត្តគាំទ្រ កម្ពុជា ក្នុងការទទួល បានដោយ ស្មើភាពគ្នា នូវវ៉ាក់សាំង ដែលមានសុវត្ថិភាព និងមានតម្លៃសមរម្យ ។

To Top