ព័ត៌មានជាតិ

តុលាការកោះ ហៅសម រង្ស៊ី និងបក្ខពួកចូល សវនការថ្ងៃទី២៦ វិច្ឆិកា

ភ្នំពេញ៖ តុលាកាសាលាដំបូងរាជធានីភ្នំពេញ បានចេញដីការ កោះហៅលោក សម រង្ស៊ី អតីតប្រធាន គណបក្សសង្គ្រោះជាតិ និងបក្ខពួកចូលសវនា ការនៅថ្ងៃទី ២៦ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមបទល្មើស«រួមគំនិតត្បត់ និងញុះញង់ឲ្យប្រព្រឹត្តិបទឧក្រិដ្ឋ ជាអាទិ៍»។

យោងតាមដីការ ដែលសមត្ថកិច្ចជិត១០នាក់ បានយកទៅបិទនៅមុខ អតីតស្នាក់ការគណបក្សសង្គ្រោះជាតិ នារសៀលថ្ងៃទី៣ ខែវិច្ឆិកាឆ្នាំ២០២០ នៅសង្កាត់ចាក់អង្រែលើរាជធានីភ្នំពេញ បានបញ្ជាក់ថា៖យើង សេង ហៀង ព្រះរាជអាជ្ញាររងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេ ញបានឃើញដីការសម្រេចបញ្ចូនរឿងទៅជំនុំជម្រះ លេខ៥៦៥៧«ម» ដ.ដ ចុះថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ របស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញចោទប្រកាន់ឈ្មោះ សម រង្ស៊ី ពីបទ«រួមគំនិតត្បត់ និងញុះញង់ឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ប្រព្រឹត្តនៅកន្លែ ងផ្សេងទៀត កាលពីអំឡុងឆ្នាំ២០១៩ ដែលជាបទល្មើសព្រហ្មទណ្ឌមានចែងក្នុង និ ងផ្ទន្ទាទោសតាមបញ្ញាត្តិមាត្រា៤៥៣ មាត្រា៤៩៤ និងមាត្រា៤៩៥នសក្រមព្រហ្មទណ្ឌនៃព្រះ រាជាណាចក្រកម្ពុជា។

ដីការបានសម្រេចបង្គាប់ឲ្យលោក សម រង្ស៊ី ភេទប្រុស កើតថ្ងៃទី១០ខែមីនា ឆ្នាំ១៩៤៩ ជនជាតិខ្មែរ សញ្ជាតិខ្មែរ កាន់លិខិតឆ្លងដែនD០០០២១៩០ ទីកន្លែងកំណើតនៅសង្កា ត់លេខ ២ ក្រុងភ្នំពេញ ឲ្យមកកាន់សាលាសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី២៦ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង៨និង៣០នាទីព្រឹកនៅជាន់ទី១ សវនាការទី១។
ដីការបានលើកឡើងទៀតថាសមភាពក្រុមប្រឹក្សាជំនុំជម្រះ មាន៖លោក រស់ ពិសិដ្ឋ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ លោក កើត សាំង ចៅក្រមប្រឹក្សាជំនុំជម្រះ លោក អ៊ឺម វណ្ណៈ ចៅក្រមប្រឹក្សាជំនុំជម្រះ លោក សេង ហៀង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំ បូង រាជធានីភ្នំពេញ និងលោក ឌី លីឡាក្រឡាបញ្ជី។

បើតាមសមត្ថកិច្ចដែលចុះបិទដីការបានឲ្យដឹងថាចំពោះសំណុំរឿង«រួមគំនិតក្បត់ និងញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍»របស់អតីតបក្សប្រឆាំងនេះបានបិទ ដីកាកោះចូលសវនាការមានចំនួន១៤នាក់ និង៤៧នាក់ទៀត នឹងបញ្ជូនទៅដល់ដៃ ឬដល់គេហដ្ឋានផ្ទាល់។

ក្នុងនោះមានតាមបណ្ដាខេត្តចំនួន៨ ដូចជាខេត្តកណ្ដាល, កំពង់ចាម, ព្រះសីហនុ, បាត់ដំបង, ព្រៃវែង, បន្ទាយមានជ័យ, តាកែវ និងខេត្តកំពង់ស្ពឺ ហើយមានអ្នកខ្លះកំពុងតែ រស់នៅប្រទេសថៃ, ប្រទេសកាណាដា, សហរដ្ឋអាមេរិក, កូរ៉េ និងជប៉ុន ដែលសមត្ថកិច្ចជំនាញ នឹងធ្វើការផ្សព្វផ្សាយតាមបណ្ដាញសារព័ត៌មាន ចាត់ទុកជាការផ្សព្វផ្សាយ ជូនដំណឹងដល់ សាម៉ីខ្លួន។

សូមជម្រាបថាដីការត្រូវបានសមត្ថកិច្ចយកបិទដោយរាយឈ្មោះផ្សេងៗនិងដាច់ដោយឡែកពីគ្នា ៕ដោយ ស សំណាង

To Top