ព័ត៌មានជាតិ

ប្រធានាធិបតី បារាំង៖អឺរ៉ុប ត្រូវតែពង្រឹងព្រំដែន របស់ខ្លួនក្រោយ មានការវាយប្រហារ

បរទេស៖ ក្រោយមានការវាយប្រហារ ពីក្រុមរដ្ឋឥស្លាមជ្រុលនិយម នៅប្រទេសបារាំងនិងអូទ្រីសនោះ ប្រធានាធិបតីបារាំង លោក Emmanuel Macron បានមានប្រសាសន៍ថា អឺរ៉ុបត្រូវតែពិចារណាឡើងវិញតំបន់ Schengen ជាព្រំដែនបើកចំហរបស់ខ្លួន ដែលរួមបញ្ចូល ទាំងកិច្ចការពាររព្រំប្រទល់ ពីខាងក្រៅរបស់តំបន់បន្ថែមទៀត។

លោក Emmanuel Macron បាននិយាយបន្ថែមទៀតថា ការគ្រប់គ្រងកាន់តែតឹងរឹងឡើងនេះ គឺជាកិច្ចចំបាច់ ដើម្បីទប់ស្កាត់អន្តោប្រវេសន៍ ខុសច្បាប់ ហើយក្រុមឧក្រិដ្ឋជន ដែលបញ្ជូនជនអន្តោប្រវេសន៍ ចូលអឺរ៉ុបដោយខុសច្បាប់ គឺជាញឹកញាប់មានពាក់ព័ន្ធនឹងបណ្ដាញភេវរកម្ម។

នៅក្នុងអំឡុងធ្វើទស្សនកិច្ចព្រំដែន បារាំង-អេស្ប៉ាញ លោកប្រធានាធិបតីបារាំងរូបនេះ បានថ្លែងយ៉ាងដូច្នេះថា “ខ្ញុំពេញចិត្តឲ្យមានការផ្លាស់ប្តូរ ដ៏ស៊ីជម្រៅនៅតំបន់ Schengen ដើម្បីពិចារណាឡើងវិញនូវការរៀបចំ របស់ខ្លួន និងដើម្បីពង្រឹងសន្តិសុខព្រំដែនរបស់យើង ជាមួយនឹងកងកម្លាំងព្រំដែនដ៏ត្រឹមត្រូវ”៕ ប្រែសម្រួល៖ប៉ាង កុង

To Top