ព័ត៌មានជាតិ

ចាប់រំលោភកូនស្រីបង្កើត បានសម្រេច២លើក ត្រូវនគរបាលចាប់ខ្លួន!

ពោធិសាត់៖ ឪពុកចិត្តតិរច្ឆានម្នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍តាលោ សហការនិងកម្លាំងនគរបាល ផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាល ខេត្តពោធិសាត់ ចាប់ឃាត់ខ្លួនរួចបញ្ជូន មកកាន់អធិការដ្ឋាន នគរបាលស្រុកតាលោសែនជ័យ តាមបណ្តឹងរបស់ម្តាយក្មេងស្រីរងគ្រោះ ត្រូវជាប្រពន្ធជនសង្ស័យ ក្នុងករណីចាប់រំលោភកូនស្រីបង្កើតរបស់ខ្លួន កាលពីវេម៉ោង ២៖៣០នាទីថ្ងៃទី ០៥ ខែ វិច្ឆិកា ឆ្នាំ ២០២០ ស្ថិតនៅភូមិបឹងកក់ ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិសាត់។

បើតាមរបាយការណ៍ របស់សមត្ថកិច្ចនគរបាល បានអោយដឹងថា ជនសង្ស័យ ត្រូវជាឪពុកក្មេងស្រីរងគ្រោះ ដែលសមត្ថកិច្ចចាប់ឃាត់ខ្លួននោះ មានឈ្មោះហុក ហឿន ភេទប្រុសអាយុ ៣៦ ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិបឹងកក់ ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិសាត់។

របាយការណ៍ដដែល ក៏បានអោយដឹងទៀតថា តាមការសួរចម្លើយ របស់សមត្ថកិច្ចនគតរបាល ជនសង្ស័យបានសារភាពថា ខ្លួនគេពិតជាបាន ចាប់រំលោភកូនស្រីបង្កើតរបស់ខ្លួន ឈ្មោះហ គ ធ អាយុ ១៤ ឆ្នាំចំនួន ៣ លើក ហើយបានសម្រេចចំនួន ២ លើកពិតប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាន នគរបាលស្រុកតាលោសែនជ័យ តាមបញ្ជារបស់ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តពោធិសាត់ ដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធី៕

To Top