ភ្នំពេញ៖ សមាគមសម្ព័ន្ធខ្មែរ-ចិន នៅកម្ពុជា នៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានសហការជាមួយ មជ្ឈមណ្ឌលជាតិផ្ដល់ឈាម ចូលរួមបរិច្ចាគឈាម ដើម្បីជួយសង្គ្រោះជីវិតមនុស្ស ។
កម្មវិធីបរិច្ចាគឈាមនេះ ធ្វើឡើងនៅទីស្នាក់ការកណ្ដាល សមាគមសម្ព័ន្ធខ្មែរ-ចិន នៅកម្ពុជា ក្នុងបុរីរុងរឿង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ហើយមានអ្នកចូលរួមប្រមាណ ១០០នាក់ មកពីស្ថាប័នផ្សេងៗ ។ ដោយឡែកសមាគម អ្នកសារព័ត៌មានកម្ពុជា-ចិន ក៏បានចូលរួមបរិច្ចាគឈាម នៅថ្ងៃនេះផងដែរ ។
គួរឲ្យដឹងផងដែរថា ការបរិច្ចាគ ឈាមគឺជាសកម្មភាពមួយដ៏ល្អ សម្រាប់សុខភាពអ្នកបរិច្ចាគ និងអ្នកដែលត្រូវការឈាម។ ក្រៅពីជួយអ្នកដទៃ ការបរិច្ចាគ ឈាម ក៏អាចជួយធ្វើឱ្យឈាមរត់បានស្រួល និងជំរុញអត្រាមេតាប៉ូលីស ក្នុងខ្លួនបានដែរ ។ ការបរិច្ចាគឈាម ជាប្រចាំអាចធ្វើ ឱ្យឈាមរត់បានស្រួល និងកាត់បន្ថយហានិភ័យ នៃជំងឺបេះដូង-សរសៃឈាម ។ មិនតែប៉ុណ្ណោះទេ ការបរិច្ចាគឈាមអាច ពនឿនដល់ការលូតលាស់ កោសិកាឈាមក្រហមចាស់ៗចេញ នឹងជំរុញឱ្យខួរឆ្អឹងខ្នង បង្កើននូវសន្ទុះនៃការផលិតនូវ កោសិកាឈាមក្រហមថ្មី ៕