ភ្នំពេញ : ព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ ២០២០ មានក្រឡាបរថយន្តស្តារិច បណ្តាលឲ្យមនុស្សស្លាប់៧នាក់ របួសធ្ងន់ស្រាល៥នាក់ នៅភូមិស្ពានត្នោត ឃុំស្ពានត្នោត ស្រុកជីក្រែក ខេត្តសៀមរាប។
រថយន្តដែលជួបគ្រោះថ្នាក់ចរាចរណ៍ ម៉ាកស្តារិច ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ កំពង់ចាម ២A-៨៤៦៩ បើកបរដោយ ជនជាតិខ្មែរមិនទាន់ស្គាល់អត្តសញ្ញាណ( ស្លាប់ )ដឹកអ្នកដំណើរ ជនជាតិវៀតណាម១១នាក់ ប្រុស៦នាក់ស្រី៥នាក់។ ករណីនេះបណ្តាលឱ្យស្លាប់ មនុស្ស៧នាក់(ស្រី៣នាក់) និងរបួសស្រាល៥នាក់។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា ព័ត៌មានបឋម គឺអ្នកបើកបរ អាចស្ថិតក្នុងស្ថានភាពងងុយដេក និងបើកបរល្បឿនលឿន៕