ព័ត៌មានជាតិ

ក្រុមហ៊ុនរថយន្ត មីងយ៉ាង អន្តរជាតិ នាំរថយន្តម៉ូតច្រើនផ្សេងគ្នា ជម្រើសល្អសម្រាប់អតិថិជន

ភ្នំពេញ៖ នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមហ៊ុន LM Car បានរៀនចំប្រារព្ធឡើង កម្មវិធីសម្ភោធទទួលរថយន្តម៉ាក HONG QI HS ដែលជាម៉ាក រថយន្តប្រណិតមួយរបស់ប្រទេសចិន នៅរាជធានីភ្នំពេញ ដោយបង្ហាញពីការចូលទីផ្សាររថយន្ត កម្ពុជា ជាផ្លូវការរបស់ HONG QI។

ក្រុមហ៊ុនរថយន្ត មីងយ៉ាង អន្តរជាតិទទួលសិទ្ធិ ចែកចាយផ្តាច់មុខលក់រថយន្ត HONG QI HS ។ រថយន្តលើកដំបូង នាំចូលមកប្រទេសកម្ពុជា មានចំនួនជាង២០គ្រឿង ដែលមានម៉ូតផ្សេងៗ ហើយរថយន្ត HONG QI HS ចំនួន៥គ្រឿង ត្រូវបានប្រគល់ ទៅកាន់ក្រុមហ៊ុន LM Car ដែលជាវេទិកាសេវាកម្ម ដឹកអ្នកដំណើរឈានមុខគេ នៅប្រទេសកម្ពុជា នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០។

លោក Wei Xinming នាយកក្រុមហ៊ុនថយន្ត មីងយ៉ាងអន្តរជាតិ បានណែនាំថាក្រុមហ៊ុន HONG QI ជាម៉ាករថយន្តប្រណិតមួយ របស់ប្រទេសចិន។ កិច្ចសហប្រត្តិការលើកនេះនៃរថយន្ត មីងយ៉ាងអន្តរជាតិ និងក្រុមហ៊ុនLM Car ដែលមានប៉ាណាមុខ រូបរាងដូចទឹកជ្រោះធ្លាក់។ រាងមានប្រវែង និងការចនាផ្ទៃកោង មានម៉ូតទាន់សម័យបច្ចេកវិទ្យាទំនើប និងឆ្លុះបញ្ចាំងពីកម្រិតខ្ពស់ និងភាពអស្ចារ្យរបស់រថយន្ត HONG QI។ លោក Wei Xinming សង្ឃឹងថា តាមរយៈពិធីប្រគល់រថយន្ត HONG QI H5 បន្ថែមទៀតហើយ និងនាំមកនូវបទពិសោធន៍ល្អឯក សម្រាប់ម់ាករថយន្តនាំចូល មកប្រទសកម្ពុជា។

អ្នកស្រី Su yanling ដែលជាផ្នែកទីផ្សារនៃ LM Car បានណែនាំថា LM Car គឺជាវេទិកាសេវាកម្ម ដឹកអ្នកដំណើរមួយ ដែលបានដាក់ចេញអោយ ប្រើប្រាស់នៅខែសីហា ឆ្នាំ២០១៩ ក្នុងប្រទេសកម្ពុជា LM Car ផ្តោតសំខាន់ ទៅលើការជ្រើសរើសម៉ាករថយន្ត និងការជ្រើសរើស អ្នកបើកបរដោយខ្លួនឯង។ ចាប់តាំងពីពេលនោះមក LM Car បានបម្រើអ្នកដំណើរជិត ២០ម៉ឺននាក់ ហើយបានទទួលការពេញចិត្ត ពីអ្នកដំណើរ ដែលបានប្រើសេវាកម្មរបស់ពួកយើង។
លើកនេះ គឺដោយសារតែការជឿទុកចិត្ត លើម៉ាករថយន្តចិនប្រភេទមួយនេះ ហើយម៉្យាងវិញទៀត រថយន្តមួយនេះមានបច្ចេកវិទ្យា សុវត្ថិភាព ខ្ពស់ជាមួយផាសុកភាព សម្រាប់ធ្នកអង្គុយ។

អ្នកស្រីបានបន្តថា LM Car គឺជាទិវាបើកចំហរមួយ ហើយយើងសូមស្វាគមន៍ ចំពោះកិច្ចសហប្រត្តិការ ជាមួយម៉ាករថយន្ត ដែលមានគុណភាពខ្ពស់ នៅក្នុងប្រទេសកម្ពុជា ដើម្បីរួមគ្នាបំពេញសេវាកម្មពេញចិត្ត ដល់អតិថិជនឲ្យបាន (ជីវិតល្អនិងកាធ្វើដំំណើរដ៏អស្ចារ្យ) នៅក្នុងយុកសម័យថ្មី។

បន្ទាប់ពីកម្មវិធីទទួលរថយន្ត LM Car បានជ្រើសរើស អ្នកស្ម័គ្រចិត្តចំនួន១០រូប ចូលរួមសាកល្បង ក្នុងការជិះរថយន្ត HONG QI H5 នៅតាមដងផ្លូវធំៗជុំវិញ រាជធានីភ្នំពេញ។

សំនួរនិងចម្លើយ ជាមួយអ្នកយកព័ត៌មានអំពី សេវាកម្មរថយន្ត ឡឹម៉ា
១« សំណួរ: តើអ្នកអាចណែនាំអំពីក្រុមហ៊ុន សេវាកម្មរថយន្ត ឡឹម៉ា បានដែរឬទេ ហើយតើវាជាក្រុមហ៊ុនប្រភេទអ្វី?
១«១ ចម្លើយ: សេវាកម្មរថយន្ត ឡឹម៉ា គឺជាសេវាកម្មធ្វើដំណើរ តាមរយៈQR CODEមួយនៃ អ៊ិនធឺណេត តាមទូរស័ព្ទចល័តស្មាតហ្វូន វាត្រូវបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅខែសីហា ឆ្នាំ២០១៩ ។ ក្រុមហ៊ុនអនុម័ត រថយន្តផ្ទាល់ខ្លួន អ្នកបើកបរផ្ទាល់របស់ក្រុមហ៊ុន ទស្សនវិជ្ជាប្រតិបត្តិការ ដើម្បីខិតខំបង្កើត នៃបទពិសោធន៍ដ៏ល្អបំផុត នៅអាស៊ីអាគ្នេយ៍ គឺជាQR CODEមួយ នៃសេវាកម្មរថយន្ត ធ្វើដំណើរដ៏ល្អបំផុត យើងបានជ្រើសរើសអ្នកបើកបរ សុទ្ធតែមានបទពិសោធន៍ បើកបរបានយ៉ាងស្ទាត់ជំនាញ បង្កើតនូវប្រព័ន្ធ កំណត់ពេលវេលាដោយផ្ទាល់ អនុវត្តស្តង់ដារសេវាកម្ម ចំនួន៨ចំណុច និងបំពេញតាមការសន្យា នៃសេវាកម្មទាំង៥ចំណុច ដើម្បើផ្ដល់ជូនអ្នកដំណើរគ្រប់រូប នូវសេវាកម្ម ប្រកបដោយសុវត្តិភាពផាសសុកភាព និងបទពិសោធន៍សេវាកម្ម ធ្វើដំណើរយ៉ាងយកចិត្តទុកដាក់ ប្រកបដោយទំនុកចិត្តខ្ពស់។

១«សំណួរ : ខណៈដែលក្រុមហ៊ុន Grab និង PassApp កាន់កាប់នូវចំណែក ទីផ្សារកក់រថយន្តតាមរយៈអ៊ិនធឺណេត ដ៏ធំនៅកម្ពុជា ហេតុអ្វីបានជា សេវាកម្មរថ ឡឹម៉ា នៅតែចូលរួម ក្នុងការប្រកួតប្រជែងនៅលើទីផ្សារតែមួយ ។
១«១ ចម្លើយ: ការអភិវឌ្ឍន៍សេដ្ឋកិច្ច យ៉ាងឆាប់រហ័សរបស់ប្រទេសកម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានទាក់ទាញក្រុមហ៊ុនអន្តរជាតិជាច្រើន ឲ្យមកវិនិយោគនៅកម្ពុជា ទោះបីជាការបង្កើតការកក់រថយន្ត តាមប្រព័ន្ធអ៊ិនធឺណេតមានវត្តមាន នៅក្នុងប្រទេសកម្ពុជា មានរយៈពេល៣ទៅ៤ឆ្នាំហើយក៏ដោយ ក៏នៅតែមិនទាន់មាននរណាម្នាក់ នៅលើទីផ្សារ ដែលផ្ដល់នូវសេវាកម្មប្រណិតភាព នៃរថយន្តសេរីទំនើបលំដាប់ផ្កាយ៥ សម្រាប់បំរើជូនអតិថិជន ថ្នាក់កណ្ដាល និងជាន់ខ្ពស់នៅឡោយ ។ ដូចនេះសេវាកម្មរថយន្ត ឡឹម៉ា និងធ្វើការផ្ដល់ជូនការកែលម្អ ខុសពីអ្វីដែលមានស្រាប ផ្ដល់ជូនជាពិសេសនូវសេវាកម្ម រថយន្តឲ្យរឹតតែល្អប្រសើរឡើង ។ យើងមិនព្យាយាម អូសទាញអតិថិជន ពីនរណាម្នាក់ឡោយ ភាបខុសគ្នានៃទីតាំង ភាពខុសគ្នានៃម៉ាដែលប្រមូត ផលិតផលខុសគ្នា មជ្ឈដ្ឋាននៃការចំណាយ របស់អតិថិជនក៏ខុសគ្នា ។

១« សំណួរ : ក្នុងនាមជាអតិថិជន របស់សេវសកម្មរថយន្ត ឡឹម៉ា តើហេតុអ្វីបានជាច្រើសរើស យកនូវសេវាកម្មរថយន្ដ ឡឹម៉ា តើសេវាកម្មរថយន្ត ឡឹម៉ា បានផ្ដល់គុណសម្បត្តិអ្វីខ្លះ ?
១«១ ចម្លើយ: ចំណុចសំខាន់នៃសេវាកម្មរថយន្ត ឡឹម៉ា ផ្ដោតទៅលើសុវត្តិភាពជាចម្បង ប្រកបដោផាសុខភាព យកចិត្តទុកដាក់ខ្ពស់ ចំពោះអតិថិជនដែលបាន ទទួលនូវសេវាកម្មធ្វើដំណើរ ផ្អែកទៅដោយយានយន្តផ្ទាល់ខ្លួន បុគ្គលិកបើកបរផ្ទាល់ខ្លួន ត្រូវបានប្រកាន់ខ្ចាប់ជានិច្ច នូវសុវត្តិភាពជាចម្បងនៅពេលបើកបរ រហ័សនិងផ្ដល់នូវភាពងាយស្រួល សម្រាប់អស់លោកអ្នក ចាប់ទាំងពីសេវាកម្មរថយន្ត ឡឹម៉ា មានវត្តមាននៅលើវិថី មកទល់និងពេលនេះ សរុបទៅបានបម្រើសេវាកម្ម ធ្វើដំណើរទៅកាន់អតិថិជន មានប្រមាជាជិត២០ម៉ីននាក់ ហើយការពេញចិត្តនូវសេវាកម្ម របស់អតិថិជន មានរហូតទៅដល់ ៩៩.៩% គឺជាសេវាកម្មរថយន្តធ្វើដំណើរ ប្រកបដោយសុវត្តិភាពល្អបំផុតនៅកម្ពុជា ។

១« សំណួរ : តើអ្វីទៅជាគោលបំណងដើម នៃកិច្ចសហប្រតិបត្តិការ រវាងសេវាកម្មរថយន្ត ឡឹម៉ា និង យីហោឡានម៉ាក ហុងឈឺ ។
១«១ ចម្លើយ:នៅពេលដំបូង នៃការបើកដំណើរកាសេវាកម្មររថយន្ត ឡឹម៉ា វាបានចាប់ផ្ដើមពីការបម្រើអតិថិជន ជាកូនចៅចិននៅភ្នំពេញ យើងមាននៅកម្មវិធីភាសាចិន ដែលមានចំណុចប្រទាក់សភាពផ្សាំ ទៅនិងអ្នកប្រើប្រាស់ ចាប់តាំងពីការបើកដំណើរការវា បានគ្របដណ្ដប់លើគ្រប់បណ្ដាញ ទូទាត់ប្រាក់តាមរយៈអ៊ីនធឺណេតទា ដែលបានធ្វើការប្រើប្រាស់ ដោយកូនចៅចិន ហើយមកទល់នឹងពេលនេះដែរ ក៏មាននៅអតិថិជន ទាំងក្នុងនិងក្រៅស្រុក កាន់តែច្រើនឡើងៗ ដែលបានជ្រើសរើសយក នូវសេវាកម្មរថយន្ត ឡឹម៉ា ការជ្រើសរើសយកយីហោ ប្រចាំប្រទេសជាតិ ដើម្បីសហប្រតិបត្តិការ ទោះយ៉ាងណា យើងមានអារម្មណ៍ថា ជិតស្និតនិងមាតុភូមិ រថយន្តម៉ាក ហុងឈឺ មិនត្រឹមតែជាយីហោតំណាង ឲ្យជាតិតែប៉ុណ្ណោះទេ ការរចនាជំនាន់ថ្មី មានលក្ខណៈទាន់សម័យសមសួនថ្លៃថ្នូ រាងរៅស័ក្តិសម ស្របតាមតម្រូវការលំដាប់ខ្ពស់ នៃការសហការ រវាងសេវាកម្មរថយន្ត ឡឹម៉ា អាចនិយាយបានថា យើងទាំងពីសហការរីករាយ លើកនេះជ្រើសរើស យកនូវរថយន្តម៉ាក ហុងឈឺ H5 ដែលជារូបសំណាក់ទឹកជ្រោះ ដែលមានរាងតូចជាង និងរចនាផ្ទៃកោងឆើតឆាយ ឆ្លុះបញ្ចាំងពីវីរៈភាពនិងឧត្ដមភាពខ្ពស់ ថាជាកូនប្រុសច្បង របស់សាធារណរដ្ឋចិន។ វាមិនចាញ់ម៉ាករថយន្តផ្សេងទៀតទេ។ យើងជឿជាក់ ទៅលើរថយន្តម៉ាក ហុង ឈឺ វានិងអាចនាំមកនូវបទពិសោធន៍ នៃការធ្វើដំណើរដ៏អស្ចារ្យ ដល់អ្នកប្រើប្រាស់ទាំងអស់ នៅប្រទេសកម្ពុជាផងដែរ ។

១« សំណួរ :តើសេវាកម្មរថយន្ត ឡឹម៉ា បើកដំណើរនៅលើទីផ្សារដំបូង ជួបប្រទះនឹងការលំបាកអ្វីខ្លះ ?
១«១ ចម្លើយ:ខ្ញុំជឿជាក់ថា ក្រុមហ៊ុនទាំងអស់ នឹងជួបការលំបាកតូចធំ សព្វគ្រប់បែបយ៉ាងនៅ ពេលចាប់ផ្ដើមបង្កើតក្រុមហ៊ុនដំបូង ហើយសេវាកម្មរថយន្ត ឡឹម៉ាក៏មិនមានករណីលើកលែងដែរ។
ដំបូងយើងមានរថយន្តមួយចំនួនតូច។ នៅពេលនោះអ្នកដំណើររង់ចាំយូរ ឬមិនអាចហៅឡានបាន វាបានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរ ដល់តម្រូវនៃការជិះរបស់អ្នកដំណើរ។ តែឥឡូវនេះ យើងមានរថយន្តផ្ដល់សេវាកម្មចំនួន ៨០ គ្រឿងកំពុងដំណើរការនៅលើផ្លូវ។ នៅចុងឆ្នាំ ២០២១ ទំហំយានយន្ត នឹងត្រូវបានពង្រីកដល់ ៣០០គ្រឿង ហើយសេវាកម្ម នូវទីក្រុងនឹងត្រូវបានពង្រីក ដល់ខេត្តព្រះសីហនុនិងសៀមរាប ដែលបានផ្តល់នូវការងារ ក្នុងស្រុកចំនួន ៦០០ នាក់ ទៅដល់ប្រជាជននៃកម្ពុជា។

លើសពីនេះទៅទៀត អ្នកបើកបរថ្មីមួយចំនួន នៅមិនទាន់បានបំពេញការងារ នៅឡើយទេ ទាក់ទងនឹងសេវាកម្មយើង បានរៀបចំផែនការបណ្តុះបណ្តាល យ៉ាងទូលំទូលាយ នាពេលអនាគត អ្នកបើកបររបស់យើង នឹងក្លាយជាអ្នកបើកបរ ដែលមានជំនាញ បើកបររថយន្ត ដែលបានប្រើប្រាស់ នូវប្រព័ន្ធដំណើរការកក់រថយន្ត តាមអ៊ិនធឺណេត ដែលមានជំនាញបំផុត នៅក្នុងរាជធានីភ្នំពេញ។

ពិតណាស់វាច្បាស់ជានឹងមានឧបស័គ្គ នៅលើផ្លូវនាពេលអនាគត ប៉ុន្តែរសេវាកម្មរថយន្ត ឡឹម៉ា បានត្រៀមខ្លួនរួចជាស្រេច ដើម្បីយកឈ្នះឧបស័គ្គទាំងនោះ។ យើងចង់ធ្វើឲ្យសេវាកម្មរថយន្ត ឡឹម៉ា ក្លាយជារថយន្តពិសេស ផ្ដល់នូវការធ្វើដំណើរដ៏ពេញនិយមបំផុត នៅក្នុងប្រទេសកម្ពុជា និងនៅអាស៊ីអាគ្នេយ៍ ៕

To Top