ព័ត៌មានជាតិ

ចិនពន្យាពេលធ្វើការ អបអរចំពោះលោក ចូ បៃដិន

បរទេស៖ ប្រទេសចិន ដែលបានធ្វើការពន្យាពេលធ្វើការ អបអរសាទរចំពោះអ្នកឈ្នះការបោះឆ្នោតជ្រើស ប្រធានាធិបតីសហរដ្ឋអាមេរិក គឺលោក ចូ បៃដិន បើទោះមេដឹកនាំប្រទេសផ្សេងទៀតបានធ្វើហើយក៏ ដោយនោះ បាននិយាយនៅថ្ងៃចន្ទនេះថា ខ្លួននឹងអនុវត្តតាមទំលាប់ក្នុងការឆ្លើយតបចំពោះលទ្ធផល។ 

មន្ត្រីនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វែប៊ីន បាននិយាយប្រាប់សន្និសីទកាសែតមួយដូច្នេះថា “យើងកត់សម្គាល់ឃើញថា លោក បៃដិន បានប្រកាសជ័យជំនះលើការបោះឆ្នោត។ យើងយល់ថា លទ្ធផលបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក នឹងត្រូវបានកំណត់ ទៅតាមច្បាប់និងនីតិវិធីរបស់សហរដ្ឋអាមេរិក”។ 

គួរបញ្ជាក់ថា លោក បៃដិន មកពីបក្សលទ្ធិប្រជាធិបតេយ្យ ក្តោបបានរដ្ឋគ្រប់គ្រាន់ដើម្បីឈ្នះតំណែងជាប្រធានាធិបតី ប៉ុន្តែប្រធានាធិបតីបច្ចុប្បន្ន លោក ដូណាល់ ត្រាំ មិនបានសុខចិត្តនោះទេ ហើយនឹងធ្វើការតវ៉ាតាមផ្លូវច្បាប់ ចំពោះលទ្ធផលនៃការបោះឆ្នោតនាថ្ងៃទី០៣ ខែវិច្ឆិកាថ្មីៗនេះ៕ ប្រែសម្រួល៖ប៉ាង កុង 

To Top