ព័ត៌មានជាតិ

ក្រសួងសុខាភិបាល ៖ បុគ្គលណា មិនអនុវត្តតាមវិធានការ សុខាភិបាល ក្នុងការធ្វើចត្តាឡីស័ក ត្រូវពិន័យចាប់ពី ២០ម៉ឺនរៀល ទៅ១លានរៀល និងផ្តន្ទាទោស តាមច្បាប់

ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានឲ្យដឹងថា បុគ្គលដែលមិនអនុវត្តតាមវិធានការ សុខាភិបាល ក្នុងការធ្វើចត្តាឡីស័ក ត្រូវទទួលពិន័យ អន្ដរការណ៍ជាទឹកប្រាក់ ២០០,០០០រៀល ដល់១,០០០,០០០រៀល និងត្រូវផ្ដន្ទាទោស តាមច្បាប់ព្រហ្មទណ្ឌជាធរមាន ព្រមទាំងតម្រូវឲ្យអនុវត្តវិធានការ សុខាភិបាល ។

បើយោងតាម វិធានការ សំខាន់ៗ នៃការធ្វើចត្តាឡីស័ក របស់ក្រសួងសុខាភិបាល នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ បានបញ្ជាក់ថា (អ្នកធ្វើចត្តាឡីស័កត្រូវ) នៅក្នុងផ្ទះ ដាច់ដោយឡែកគ្រប់ ពេលជារៀងរាល់ថ្ងៃ ក្នុងអំឡុងពេល ១៤ថ្ងៃ តាមដានរោគសញ្ញានៃជំងឺ នៅដាច់ដោយឡែកពីសមាជិកគ្រួសារ ប្រើសម្ភារៈដោយឡែក ពីសមាជិកគ្រួសារ លាងដៃជាមួយសាប៊ូ និងទឹកស្អាតឲ្យបានញឹកញាប់ ខ្ទប់មាត់ ច្រមុះ នៅពេលក្អក ឬកណ្តាស់ បរិភោគម្ហូបអាហារ ដែលចំអិនបានល្អ អនាម័យល្អ ក្នុងកន្លែងរស់នៅ និងរក្សាអារម្មណ៍នឹងនរ ជាដើម ៕

To Top