ព័ត៌មានជាតិ

រដ្ឋមន្ដ្រីទេសចរណ៍ ណែនាំមន្ទីររាជធានី-ខេត្តបន្ដកិច្ច សហការជំរុញ អនុវត្តវិធានការ សុវត្ថិភាពទេសចរណ៍

ភ្នំពេញ ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានណែនាំដល់គ្រប់ មន្ទីរទេសចរណ៍រាជធានី-ខេត្ត បន្តកិច្ចសហការ ជំរុញការអនុវត្តវិធានការ សុវត្ថិភាពទេសចរណ៍ នៅគ្រប់មូលដ្ឋានអាជីវកម្ម និងត្រូវរៀបចំជាកម្មវិធី ចុះត្រួតពិនិត្យជាប់ជាប្រចាំ។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងទេសចរណ៍ កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ថោង ខុន ណែនាំបន្ថែមផងដែរ ដល់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញក្រសួងទេសចរណ៍ ឲ្យបន្តចុះត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ការងារ អនុវត្តវិធានសុវត្ថិភាពទេសចរណ៍នេះ នៅតាមគោលដៅ រាជធានី-ខេត្តទាំង២៥ ឲ្យមានប្រសិទ្ធិភាពខ្ពស់។

បន្ថែមពីនេះទៀត រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ បានរំលឹក ប្រសាសន៍ក្រើនរំលឹករបស់លោក ថេដ្រូស អាដាណម (Tedros Adhanom Ghebreyesus) អគ្គលេខាធិការ អង្គការសុខភាពពិភពលោក (WHO) ថា «យើងទាំងអស់គ្នា អាចនឹងធុនទ្រាន់ជាមួយ កូវីដ-១៩ តែកូវីដ-១៩ មិនធុញទ្រាញ់នឹងយើងឡើយ»៕

To Top