ភ្នំពេញ៖ ការបើកវគ្គបណ្តុះបណ្តាល ស្តីពីគោលការណ៍ទូទៅ នៃរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធន តាមរយៈវីដេអូ (Video Conference) នេះ ដើម្បីពង្រឹងសមត្ថភាពបន្ថែមដល់ ប្រធានការិយាល័យ ប.ស.ស. សាខាខេត្ត-ខណ្ឌទាំងអស់ ដែលអញ្ជើញប្រកាស បើកវគ្គក្រោមអធិបតីភាព លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក បេឡាជាតិ សន្តិសុខសង្គមនារសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ នៅសាលប្រជុំស្នាក់ការកណ្តាល នៃ ប.ស.ស. រាជធានីភ្នំពេញ ។
ក្នុងឱកាសអញ្ជើញ បើកវគ្គបណ្តុះបណ្តាលខាងលើ លោកអគ្គនាយក បានថ្លែងការកោតសរសើរ ចំពោះថ្នាក់ដឹកនាំ ព្រមទាំងមន្រ្តីនិងបុគ្គលិក បេឡាជាតិសន្តិសុខសង្គម ដែលកន្លងមកនេះ បានអនុវត្ត និងបំពេញការងារ របស់ខ្លួនទទួលបាន លទ្ធផលល្អប្រសើរ គួរឱ្យកត់សម្គាល់ នាពេលកន្លងមក ។
ជាមួយគ្នានេះផងដែរ លោកអគ្គនាយក បានជំរុញ និងលើកទឹកចិត្ត ទៅដល់លោក លោកស្រី ដែលជាប្រធាន អនុប្រធាន គ្រប់សាខា ប.ស.ស. ខេត្ត-ខណ្ឌទាំងអស់ ត្រូវយកចិត្តទុកដាក់អោយបានខ្ពស់ ក្នុងវគ្គបណ្ដុះបណ្ដាលនេះ ក្នុងន័យបង្កើនបន្ថែមទៀត នូវចំណេះដឹងថ្មីៗ ព្រមទាំងស្មារតីទទួលខុសត្រូវ ប្រកបដោយជោគជ័យ និងប្រសិទ្ធភាពខ្ពស់ក្នុងការផ្តល់សេវា របបសន្តិសុខសង្គម ជូនបងប្អូនដែលជាសមាជិករបស់ខ្លួន ។
ទន្ទឹមគ្នានឹងស្ថានភាព នៃការឆ្លងវីរុស COVID-19 នៅតែបន្ដអូសបន្លាយ ដែលបង្កឱ្យមានផលប៉ះពាល់ ទៅដល់សេដ្ឋកិច្ចពិភពលោក យ៉ាងធ្ងន់ធ្ងរ រួមទាំងប្រទេសកម្ពុជាយើងផងដែរនោះ លោកអគ្គនាយក បានក្រើនរំលឹកដល់ លោក លោកស្រី ដែលជាប្រធាន អនុប្រធាន គ្រប់សាខា ប.ស.ស. ខេត្ត-ខណ្ឌទាំងអស់ ធ្វើយ៉ាងរួមគ្នាចូលរួម ទប់ស្កាត់នៃការរីករាលដាល នៃការឆ្លងវីរុសកូវីដ-១៩ នេះ ឆ្លើយតបទៅនឹងការអំពាវនាវ ពីសំណាក់ប្រមុខដឹកនាំ នៃរាជរដ្ឋាភិបាលកម្ពុជា ដែលសម្តេចតែងតែគិតគួរ និងយកចិត្តទុកដាក់ខ្ពស់ បំផុតអំពីសុខទុក្ខ សុខុមាលភាព និងជីវិភាពរស់នៅ របស់បងប្អូន ប្រជាពលរដ្ឋ គ្រប់ពេលវេលា ៕
![](https://dap-news.com/wp-content/uploads/2020/11/EB414B1A-17FB-41EE-9507-3BEDC727C31A-1-1024x682.jpeg)
![](https://dap-news.com/wp-content/uploads/2020/11/08985894-12BE-4E3B-814F-2B5058948A61-1-1024x682.jpeg)
![](https://dap-news.com/wp-content/uploads/2020/11/5E87A57E-4B3B-432B-A3AE-6920DB696C19-1-1024x682.jpeg)
![](https://dap-news.com/wp-content/uploads/2020/11/EA9BD200-5995-4EB1-B1C0-D6E83FF7A765-1-1024x682.jpeg)
![](https://dap-news.com/wp-content/uploads/2020/11/BA7DB39E-26D6-4F59-91BE-64D847CD0F81-1-1024x682.jpeg)
![](https://dap-news.com/wp-content/uploads/2020/11/D9589437-87CA-4F90-A04A-3177CE842B30-1-1024x682.jpeg)
![](https://dap-news.com/wp-content/uploads/2020/11/4BC3E580-656A-422E-9E6A-BC80C7F1791E-1-1024x682.jpeg)
![](https://dap-news.com/wp-content/uploads/2020/11/442CA1E4-0FDB-4DAD-920F-007673BA19C0-1-1024x682.jpeg)
![](https://dap-news.com/wp-content/uploads/2020/11/0DE27465-C0F4-4C99-B27B-1C3D0AB2BC4C-1-1024x682.jpeg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)