ព័ត៌មានជាតិ

«ក្រុមឧទ្ទាមក្រៅច្បាប់ កាន់តែងងឹតត្បិតចាញ់ ពន្លឺនយោបាយឈ្នះឈ្នះ»

លោកស្រី លី ស្រីវីណា អតីតតំណាងរាស្ត្របក្ស ប្រឆាំងដែលជាប់បំរាមធ្វើនយោបាយត្រូវបាន ព្រះមហាក្សត្រចេញព្រះ រាជក្រឹត្យផ្តល់នីតិសម្បទារនយោបាយ ឡើងវិញហើយតាម សំណើររបស់លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន។ មិនត្រឹមតែទទួល បាននីតិសម្បទារនយោបាយឡើងវិញ ប៉ុណ្ណោះទេ លោកស្រី លី ស្រីវីណាក៏ត្រូវបានលោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សម្រេចទទួលឲ្យចូលរួមជីវភាពនយោបាយជាមួយគណបក្ស កាន់អំណាចតាមសំណើររបស់ សាមីខ្លួនផងដែរ។ 

ក្នុងលិខិតសរសេរដោយផ្ទាល់ ដៃផ្ញើទៅកាន់លោក ហ៊ុន សែន និងភរិយា លោកស្រី លី ស្រីវីណា បានបញ្ជាក់ថា «លោកស្រីចងចាំមិនភ្លេចនូវគុណូបការៈរបស់លោកនាយករដ្ឋមន្ត្រីដែលបានបញ្ជូន លោក ស្រីទៅរៀននៅបរទេស នៅឆ្នាំ ១៩៨៩ ។ ដើម្បីតបស្នងមហាគុណនេះ លោក ស្រីចង់យក ចំណេះដឹងរបស់ខ្លួនដែល បានរៀនសូត្រពីបរទេស ទៅជួយលើកកម្ពស់វិស័យសុខាភិបាលនៅកម្ពុជាឲ្យកាន់តែប្រសើរឡើងស្របតាម នយោបាយឈ្នះឈ្នះដ៏ត្រឹមត្រូវនឹងភ្លឺស្វាងក្នុងសន្តិភាពរបស់លោក នាយករដ្ឋមន្ត្រី»។

លោកស្រី លី ស្រីវីណា ក៏បានគូសបញ្ជាក់ផងដែរថា «លោក ស្រីមិនពេញចិត្តទាល់តែសោះចំពោះការវាយប្រហារ ដោយអយុត្តិធម៌របស់មនុស្សមួយចំនួនទាំងក្នុងនិងក្រៅប្រទេសទៅលើ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន»។ 

ក្នុងន័យនេះ ការសុំចូលរួម ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា គឺលោកស្រីចង់ចូលរួមចំណែក កសាងប្រទេសតាមមាគ៌ាដឹកនាំរបស់ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន។ 

ពាក្យពេចន៍ដែលបង្ហូរ ចេញពីស្លាបប៉ាការបស់លោកស្រី លី ស្រីវីណា អាចបញ្ជាក់បានថា លោកស្រីជាមនុស្សដែល មានការពិចារណាខ្ពស់និងចេះបែងចែកដាច់ពីគ្នារវាងគុណនិងទោស ហើយបានធ្វើការ សម្រេចចិត្តយ៉ាងច្បាស់ក្នុងការផ្តល់យុត្តិធម៌ដល់លោក ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា ដែលមិនត្រឹមតែបាន រំដោះប្រជាជនខ្មែររាប់លាននាក់ឲ្យរួចផុតពី សេចក្តីស្លាប់ប៉ុណ្ណោះទេ ប៉ុន្តែនៅបានផ្តល់ឱកាសជូនពលរដ្ឋខ្មែររួមទាំងលោកស្រី លី ស្រីវីណាផងឲ្យបានស្រូបយក ចំណេះវិជ្ជានិងទទួលបាន សន្តិភាពនិងភាពសម្បូរ សប្បាយរហូតដល់សព្វថ្ងៃ។ 

អ្វីដែលសំខាន់បំផុតគឺ នយោបាយឈ្នះឈ្នះដែលធ្វើឲ្យខ្មែរគ្រប់គ្នា គ្រប់និន្នាការបាន ទទួលផលពីសុខសន្តិភាព របស់ប្រទេស។ នេះជា ហេតុផលជាក់ស្តែងមិនអាចប្រកែកនិងកាឡៃ បានដែលលោកស្រី លី ស្រីវីណាបានសម្រេច ចិត្តចូលរួមជីវភាព នយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា។

ទន្ទឹមនឹងនេះ លោកស្រីក៏មិនភ្លេចទះកំភ្លៀងក្រុមប្រឆាំង ក្រៅច្បាប់យ៉ាងដំណំផងដែរដើម្បីឲ្យសមនឹងអំពើ ដែលពួកគេបានធ្វើមក លើប្រទេសជាតិ។ 

ការសម្រេចចិត្តរបស់លោកស្រី លី ស្រីវីណា សបញ្ជាក់ថា ទស្សនៈវិជ្ជា នយោបាយឈ្នះឈ្មះ របស់លោកនាយក រដ្ឋមន្ត្រី ហ៊ុន សែន កាន់តែមានពន្លឺបំភ្លឺខ្លាំងឡើងៗជាលំដាប់ ហើយក៏ បានក្លាយជាប្រទីបបំភ្លឺផ្លូវខ្មែរឲ្យមើលឃើញកាន់តែ ច្បាស់នូវមុខមាត់ពិតរបស់ក្រុមប្រឆាំងជ្រុលនិយមក្រៅច្បាប់។ 

ពន្លឺនៃនយោបាយឈ្នះឈ្នះក៏កំពុងតែ ដក់ជាប់កាន់តែជ្រៅទៅៗ នៅក្នុងចិត្តនិងបេះដូងរបស់ ពលរដ្ឋខ្មែរ ក្នុងនោះក៏មានអ្នកដែលលង់ជឿក្រុមប្រឆាំង ជ្រុលនិយមជាច្រើនផងដែរ។

 ជាក់ស្តែងកន្លងមកនេះ មានអតីតមន្ត្រីជាន់ខ្ពស់ សកម្មជន និងអ្នកគាំទ្រក្រុមប្រឆាំងក្រៅច្បាប់ជាច្រើនបាននាំគ្នាភ្ញាក់រលឹកជាបន្តបន្ទាប់ ដោយអ្នកខ្លះងាកមកសុំសិទ្ធធ្វើនយោបាយឡើងវិញ ដើម្បីបង្កើតគណបក្សនយោបាយថ្មី, អ្នកខ្លះបោះបង់ចោលក្រុមឧទ្ទាមដោយស្ងាត់ស្ងៀម ខណៈ ដែលអ្នកខ្លះទៀតក៏បានមកសុំរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា វិញដើម្បីរួមចំណែកកសាងប្រទេសដូច លោកស្រី លី ស្រីវីណា ជាឧទាហរណ៍ស្រាប់។ 

ដោយសារតែ នយោបាយឈ្នះឈ្នះនេះហើយ ទើបពួកគេបានទទួលសេចក្តី សុខនិងភាពចម្រុងចម្រើនជាបន្តបន្ទាប់ពីសុខ សន្តិភាពរបស់ប្រទេស។

សុខសន្តិភាពនិងការអភិវឌ្ឍន៍នេះបានកើតមាន ចំពោះពលរដ្ឋខ្មែរគ្រប់រូបមិនថា អ្នកនោះស្ថិតក្នុងគណបក្សនយោបាយ ណាឡើយឲ្យតែពួកគេខិតខំ ប្រកបមុខរបរនិងការងារ ហើយមិនប្រព្រឹត្តអំពើខុសច្បាប់។ 

សុខសន្តិភាពរយៈពេលយូរ ដែលមិនធ្លាប់មាន ពីមុននិងភាពសម្បូរ សប្បាយផ្នែកជីវភាព 

និងសេរីភាពដែល ពលរដ្ឋខ្មែរមិនដែលជួបប្រទះ គឺជាផ្លែផ្កានៃ នយោបាយឈ្នះឈ្នះនិងកិច្ចខិតខំប្រឹងប្រែងរបស់ រដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដោយគ្មានអ្នកណាអាចកាឡៃបំភ្លៃបានឡើយ។ 

នៅពេលដែល នយោបាយឈ្នះឈ្នះកាន់តែជះពន្លឺ ក្រុមប្រឆាំងជ្រុលនិយមក៏កាន់តែងងឹត សូន្យសុងពីមួយថ្ងៃទៅ មួយថ្ងៃដែរ។ 

លើការជាក់ស្តែង បច្ចុប្បន្ន ក្រុមប្រឆាំងក្រៅច្បាប់បានបាក់បែកគ្នាជាច្រើនចំរៀក ជាកង់ៗ អ្នកខ្លះរត់គេចខ្លួនពីសំណាញ់ ច្បាប់ ហើយមួយចំនួនធំរួមមានទាំងមន្ត្រីជាន់ខ្ពស់ សកម្មជន និងអ្នកគាំទ្រថ្នាក់មូលដ្ឋានក៏បានងាកមកចូលរួមការពារសន្តិភាពនិងភាព សុខសានរបស់ប្រទេសជាមួយគណបក្សប្រជាជនកម្ពុជាវិញ។

មិនថានៅក្នុងឬក្រៅ ប្រទេសឡើយ ក្រុមអ្នកគាំទ្រពួកប្រឆាំងជ្រុលនិយម គឺស្ថិតក្នុងស្ថានភាពស្ងាត់ ទាំងអ្នក ចេញមុខនិងស្ងាត់ទាំងអ្នកឧបត្ថម្ភថវិកា។ 

ជាក់ស្តែងកន្លងមកនេះ ពេលពួកគេចង់ប្រមូលផ្តុំមនុស្សធ្វើបាតុកម្ម ពួកគេត្រូវប្រើលុយដើម្បីជួល ពួកបាតុករស៊ីឈ្នួលហើយទោះជាប្រើលុយកាក់ក៏ដោយ ក៍នៅតែមិនអាច ប្រមូលមនុស្សបានច្រើន ដែរ។

នៅឯក្រៅប្រទេសវីញក៏ ដូចគ្នាដែរ ។ ពេលពួកគេ រៀបចំបាតុកម្មម្តងៗ មានមនុស្សតែ មួយដំបរស្វាប៉ុណ្ណោះចូលរួម ហើយចំណែកឯប្រភពថវិកា ដែលធ្លាប់តែប្រមូលបានច្រើនកាលពីមុន ក៏កាន់តែខ្សត់ខ្សោយទៅៗ ។  ស្ថានភាពដែលបានធ្លាក់ចុះដុនដាបទាំងនេះ ក៏ដោយសារតែពន្លឺនៃ នយោបាយឈ្នះឈ្នះដែលកាន់តែជះចូលដល់គ្រប់ទិសទីដែលធ្វើឲ្យគេ បានមើលឃើញនូវ មុខមាត់ពិតកាន់តែច្បាស់របស់ក្រុមបំផ្លាញជាតិ ដែលជ្រកក្រោមស្លាក «ប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស»ក្លែងក្លាយ។  

សរុបមកវិញ អំពើល្អដែលរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា បានធ្វើ កំពុងទទួលបាន ការតបស្នងវិញពី ប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន។ យុត្តិធម៌ក៏ត្រូវបានផ្តល់ជូនរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន។ ពាក្យចាស់បូរាណ ពោលថា «អំពើល្អមិនដែលសាបសូន្យ » យ៉ាងណាមិញ គុណូបការៈដែលគណបក្សប្រជាជន កម្ពុជាបានសាងដើម្បីប្រទេសជាតិ និងប្រជាជនដ៏កំសត់នេះ កំពុងទទួលបានការតបស្នងវិញហើយ។ 

ផ្ទុយទៅវីញ អំពើអាក្រក់តែងតែវិនាសសូន្យសុង ប្រៀបដូចក្រុម ឧទ្ទាមក្រៅច្បាប់ដែលកាន់តែងងឹតត្បិតចាញ់ពន្លឺនយោបាយឈ្នះ ឈះ៕

To Top