ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងតម្លើងឋានន្តរស័ក្តិ មន្ត្រីនគរបាលជាតិ ខេត្តបន្ទាយមានជ័យ ចំនួន ៤រូប ។
យោងតាមសេចក្តីសម្រេចរបស់ ក្រសួងមហាផ្ទៃ ចេញផ្សាយ នាពេលថ្មីៗនេះ បានឲ្យដឹងថា មន្ត្រីនគរបាលជាតិ ខេត្តបន្ទាយមានជ័យ ចំនួន ៤រូប រួមមាន ៖
ទី១-លោកវរសេនីយ៍ឯក ធិន ស៊ិនដេត ពីអធិការ នៃអធិការដ្ឋាន នគរបាលក្រុងប៉ោយប៉ែត ជាស្នងការរង ទទួលផែនការប្រឆាំងគ្រឿងញៀន។
ទី២-លោកវរសេនីយ៍ឯក សៅ សារឿន ពីអធិការ នៃអធិការដ្ឋាន នគរបាលស្រុកថ្មពួក ជាអធិការ នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត។
ទី៣-លោកវរសេនីយ៍ទោ ឈឿន គឹមឈុន ពីនាយរងការិយាល័យនគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ ជាអធិការ នៃអធិការដ្ឋាននគរបាលស្រុកថ្មពួក។
និងទី៤-លោកវរសេនីយ៍ត្រី ឌូ នីចកូឡា នាយផ្នែកពិនិត្យកន្លែងកើតហេតុ ជានាយរងការិយាល័យនគបាលបច្ចេកទេស និងវិទ្យាសាស្ត្រ៕